Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​បង្ក្រាប​សិប្បកម្ម​ផលិត​បារី​មួយ​កន្លែង ឃាត់ខ្លួន​ជនជាតិ​ចិន​និង​វៀតណាម​ជិត​២០​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សិប្បកម្មផលិតបារីមួយកន្លែង «យីហោ BPA» ដែលជារបស់ក្រុមហ៊ុនចិន និងសង្ស័យថា គ្មានច្បាប់អនុញ្ញាត និងក្លែងក្លាយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរួមមានកម្លាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលរបស់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញាររងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅធ្វើការបង្ក្រាប។

ដោយបានឃាត់ខ្លួនថៅកែក្រុមហ៊ុន និងបុគ្គលិកជាជនជាតិចិន និងជាnជាតិវៀតណាម ជិត២០នាក់ ព្រមទាំងធ្វើការដកហូតវត្ថុតាងជាច្រើនទៀតផងដែរ។ សិប្បកម្មផលិតបារី BPA ខាងលើនោះមានទីតាំង ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប កាលពីវេលារសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សិប្បកម្មខាងលើនេះមានកម្មករបម្រើការងារជាង១០០នាក់ ដែលបានផលិតបារីជាច្រើនម៉ាក (ប្រហែលជាង១០ម៉ាកឯណោះ) ហើយក្នុងកម្មករម្នាក់ទទួលបានប្រាក់ឈ្នួល ជាង១០០ដុល្លារ មិនតែប៉ុណ្ណោះបានដំណើរផលិតរយៈពេលជាង២ឆ្នាំកន្លងមកហើយ ដោយមិនដឹងថានាំចេញ ទៅទីផ្សារណាខ្លះទេ។ពួកគេបានសម្ងំផលិតដោយអាជ្ញាធរ និងសមត្ថកច្ចមូលដ្ឋានមិនបានដឹងឡើយ រហូតមកដល់ពេលនេះទើបខាងកម្លាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃស៊ើបអង្កេតដឹងថាអត់ច្បាប់ និងក្លែងក្លាយ ហើយបានសហការណ៍គ្នាចុះធ្វើការបង្ក្រាបតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រៅពីអត់ច្បាប់ និងក្លែងក្លាយក៏សង្ស័យថា អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាព អ្នកប្រើប្រាស់ថែមទៀតផង ហើយនៅក្នុងប្រតបត្តិការនេះកម្លាំងសមត្ថកិច្ចខាងលើបានធ្វើការ ឃាត់ខ្លួន ថៅកែក្រុមហ៊ុន និងបុគ្គលិកមានជនជាតិចិនចំនួន១៤នាក់ និងជនជាតិវៀតណាមចំនួន៣នាក់ ដែលសង្ស័យថាលួចស្នាក់នៅ និងធ្វើការងារអត់ច្បាប់។ខណៈនោះកម្លាំងក៏បានធ្វើការដកហូតនូវសម្ភារ បម្រើការក្នុងសិប្បកម្ម រួមជាមួយវត្ថុធាតុដើមសម្រាប់ផលិតបារី និងបារីជាច្រើនកេសផងដែរ បន្ទាប់មកថៅកែក្រុមហ៊ុន និងបុគ្គលិកទាំងជិត២០នាក់ដែលត្រូវឃាត់ខ្លួននោះត្រូវបាន នាំខ្លួនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

ដោយឡែកកម្មករជាជនជាតិខ្មែរ ជាង១០០នាក់ ត្រូវបានសមត្ថកិច្ចសហការជាមួយក្រសួងការងារ ស្រង់ឈ្មោះ ដើម្បីរៀបចំបើកប្រាក់ខែ ហើយមិនអាចបន្តការងារ នៅទីនោះបានទៀតទេព្រោះថា រោងចក្រត្រូវបានសម្រេចផ្អាកការងារលែងឲ្យដំណើរការទៀតហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព