Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យាយឃើញចៅត្រូវខ្សែភ្លើងឆក់ខំរត់ទៅជួយស្រាប់តែឆក់បន្តបន្ទាប់គ្នាដល់៤នាក់

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ យ៉ាងហោចស្ត្រីចំណាស់ម្នាក់បានស្លាប់ភ្លាមៗ និង៣នាក់ទៀត រងរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត មូលហេតុក្មេងស្រី២នាក់ បានយករ៉ូឡូខ្សែភ្លើង ដែលមានដាច់លៀនចេញសរសៃស្រាតលេងទូរស័ព្ទបណ្ដើរសាកថ្មបណ្ដើរ បណ្ដាលអោយឆ្លងចរន្តភ្លើងអគ្គីសនីឆក់ជាបន្តបន្ទាប់ ខណៈយាយចូលជួយចៅក៏ត្រូវឆក់បន្តបន្ទាប់គ្នា បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់០៣នាក់ បង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ។បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ យស់ ទូច អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិកើតហេតុខាងលើ ។ ចំណែកស្ត្រីចំណាស់ដែលរងរបួសត្រូវជាម្ចាស់ផ្ទះមានឈ្មោះ ចាន់សេរី អាយុ៦៦ ឆ្នាំមុខរបរកសិករ ។

រីឯក្មេងស្រីមានឈ្មោះ អ៊ាម សុម៉ាឡែន អាយុ១៥ឆ្នាំ មុខរបរសិស្ស រងរបួសធ្ងន់ និងឈ្មោះ ទ្រី សុវណ្ណបុប្ផា ភេទស្រីអាយុ៩ឆ្នាំ មុខរបរសិស្ស រស់ក្នុងភូមិកើតហេតុខាងលើដែរដែលបានរបួសធ្ងន់ ។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុក្មេងស្រីទាំង២នាក់ បានលេងទូរស័ព្ទ ហើយក៏បានអូសយករ៉ូឡូខ្សែភ្លើងមកសាកទូរស័ព្ទបណ្តើរលេងទូរស័ព្ទបណ្តើរ ដោយមិនបានដឹងថា ខ្សែភ្លើងមានដាច់លៀនចេញសរសៃរស្រាត ហើយមិនបានចាប់អារម្មណ៍យកមកដាក់សាកថ្មជិតខ្លួន ខណៈកំពុងលេងទូរស័ព្ទស្រាប់តែឆ្លងចរន្តភ្លើង បណ្ដាលឲ្យឆក់ ឃើញបែបនោះយាយរបស់ក្មេងស្រីរងគ្រោះក៏រត់ចូលជួយក៏កាន់ចំខ្សែភ្លើងដាច់ បណ្ដាលឲ្យឆក់ជាប់ ខណៈនោះស្ត្រីម្ចាស់ផ្ទះក៏រត់ចូលទៅជួយទាញចេញ បណ្តាលឲ្យឆក់ទាំងអស់គ្នា០៤នាក់ បន្តបន្ទាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារ និងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើង និងជួយសង្គ្រោះលើកជនរងគ្រោះដាក់កប់ភក់ ដើម្បីសង្គ្រោះ បន្ទាប់មកក៏បានដឹកមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះប៉ុន្តែអកុសលដោយស្ត្រីឈ្មោះ យស់ ទូច មានសភាពធ្ងន់ក៏បានស្លាប់ និង៣នាក់ផ្សេងទៀតត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេល ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងជាមួយប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យមណ្ឌលសុខភាពចេកបានមកដល់ និងពិនិត្យកន្លែងកើតហេតុឃើញថា សពពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចអាណាព្យាបាលទាំងអស់ សូមកុំលេងទូរស័ព្ទពេលកំពុងបញ្ចូលថ្ម និងកុំប្រើខ្សែភ្លើងរ៉ូឡូខ្សែភ្លើងដែលចាស់ៗឬមានដំណរជៀសវាងគ្រោះថ្នាក់បែបនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព