Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បានដុតចោល មិនមែនចាប់​ជាន់​ក​ដកស្លាបទេ?

  • បោះពុម្ព

ខេត្តសៀមរាប ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាប និងឃាត់ខ្កួនបុរសម្នាក់ និង រថយន្តចំនួន ០១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA- 5077 ដឹកគ្រឿងក្នុងសត្វជ្រូក គ្មានលិខិតអនុញ្ញាត រួចយកមកការិយា ល័យជំនាញ ដើម្បីធ្វើការសួរនាំចាត់ការបន្តតាមនីតិវិធីច្បាប់។

ហេតុការណ៍ចុះប្រតិបត្តិការចាប់រថយន្តដឹកបទល្មើសនោះ ធ្វើឡើងនៅវេលាម៉ោង០២និង២៧នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ សីហា ស្ថិតនៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលការិយាល័យជំនាញ បានប្រាប់នៅល្ងាចថ្ងៃទី១០ខែសីហាឆ្នាំ២០២០នេះថា ក្នុងកិច្ចប្រតិបត្តការនោះសមត្ថកិច្ចចម្រុះ បានឆែកឆេររកឃើញគ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ០៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាម។ ក្នុងនោះរួមមាន៖ត្រចៀកជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម ពោះជ្រូកចំនួន ០២កេស ស្មើនឹង ៦៨គីឡូក្រាម អណ្តាតជ្រូកចំនួន ០១កេស ស្មើនឹង ៣៤គីឡូក្រាម ។

ប្រភពបានបញ្ជាក់ថា ចំពោះវត្ថុតាងសមត្ថកិច្ចយើងបានសហការជាមួយ មន្ត្រី នៃមន្ទីរផលិតកម្ម និងបសុ ព្យាបាលសត្វខេត្ត ធ្វើការដុតកម្ទេចចោល ហើយមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ឱ្យទៅមន្ត្រីជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញ ឱ្យធ្វើកិច្ចសន្យា អប់រំ ឱ្យត្រឡប់ទៅផ្ទះវិញ ។ ព័ត៌មានបន្ថែមមានផ្សាយជូននៅកាសែតកោះសន្តិភាព។

ដកស្រង់ពី៖កោះសន្តិភាព