Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចក្រឡាហោម ស ខេង សម្រេចផ្អាកការងារឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការខេត្តកំពង់ធំជាបណ្ដោះអាសន្ន និងផ្ទេរភារកិច្ចស្នងការរងម្នាក់មកនាយកដ្ឋានបុគ្គលិក

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីស្នងការនគរបាល ខេត្តកំពង់ធំ ជាបណ្ដោះអាសន្ន ។

នេះបើតាមប្រកាស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។

សម្ដេចក្រឡាហោម ស ខេង បានសម្រេចឲ្យ លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ត្រូវមកបង្ហាញខ្លួននៅ នាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី ។

ជាមួយគ្នានេះ សម្ដេចក្រឡហោម ស ខេង ក៏បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ត្រី អ៉ិត គឹមស្រ៊ន ស្នងការរងជាស្នងការស្ដីទី នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ។

គួរជម្រាបថា ការសម្រេចផ្អាកការងារបណ្ដោះអាសន្ន របស់ស្នងការខេត្តកំពង់ធំ ធ្វើឡើងបន្ទាប់ពីមួយរយៈ ពេលចុងក្រោយនេះ លោក បានទទួលរង នូវពាក្យបណ្ដឹង មួយចំនួន ពីមន្ដ្រីក្រោមឱវាទ ពាក់ព័ន្ធ ការដឹកនាំការងា រ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្រេច ផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី អ៉ឹម សុគឿន ពីស្នងការរងទទួល ផែនការងារ ធនធានមនុស្ស នៃស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ធំ ឲ្យមកបម្រើការងារ នៅនាយកដ្ឋាន បុគ្គលិកផងដែរ ៕