Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​២​នាក់​ស្រឡាញ់​​ស្ត្រី​មេម៉ាយ​ម្នាក់ ប្រែ​ក្លាយ​ជា​ជម្លោះ​ស្នេហា

  • បោះពុម្ព

ខេត្តសៀមរាប ៖ បុរស២នាក់ ម្នាក់រងគ្រោះចូលមន្ទីរពេទ្យ និងម្នាក់ទៀតក្លាយជាអ្នកទោស ព្រោះតែជាជនដៃដល់ ។ រឿងរ៉ាវរបស់អ្នកទាំង២ គឺផ្ដើមចេញពីការស្រឡាញ់ស្ត្រីមេម៉ាយម្នាក់ ហើយបានមកលេងផ្ទះស្ត្រីមេម៉ាយដោយចៃដន្យ ទាំង២នាក់ក៏បបួលគ្នាផឹកស៊ី ។

ដោយសារតែឃើញគូប្រជែងនៅក្មេងជាង ឈ្មោះ ឈឿម ឆេន អាយុ៤៣ឆ្នាំក៏ឆក់ឱកាស ឃើញឈ្មោះ លឿម គា អាយុ២៧ឆ្នាំ ស្រវឹងដេកលើអង្រឹង ក៏ទាញកំណល់ឈើវាយសំពងចំក្បាលបណ្ដាលឱ្យរបួសធ្ងន់ ហើយរត់គេចខ្លួន ។ ប៉ុន្តែមិនបានប៉ុន្មានផង ក៏ត្រូវប៉ូលិសឃាត់ខ្លួនបាន យកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។

ហេតុការណ៍ឃាត់ខ្លួនបានជនដៃដល់នោះ បានធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នៅចំណុចភូមិខ្សី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រាប់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៤ ឈ្មោះ លឿម គា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិគោកក្នាំង ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បានទៅលេងផ្ទះស្ត្រីមេម៉ាយឈ្មោះ ឈើយ ម៉ាប់ អាយុ៤០ឆ្នាំ នៅភូមិតាកួយ ឃុំគោល ស្រុកអង្គរជុំ ក៏បានជួបគ្នានឹងឈ្មោះ ឈឿម ឆេន អាយុ៤៣ឆ្នាំ បបួលគ្នាផឹកស្រា ។

លោកស្នងការរងបានបន្ថែមថា នៅពេលបុរសក្មេង(ឈឿម គា)ដែលផឹកស្រាមុនស្រវឹងខ្លាំង ក៏ឡើងដេកលើអង្រឹងក្បែរកន្លែងផឹកស៊ី ចំណែកឈ្មោះ ឈឿម ឆេន ក៏នៅផឹកបន្តផ្ដោះផ្ដងជាមួយអ្នកមេម៉ាយផ្ទះម្ចាស់ ។ ខណៈនោះ ជនដៃដល់(ឈ្មោះ ឈឿម ឆេន) បានគិតថា បើមិនធ្វើអ្វីមួយទេ គូប្រជែងរបស់ខ្លួននេះច្បាស់ជាឈ្នះ ក្នុងល្បែងដណ្ដើមបេះដូងអ្នកមេម៉ាយនេះមិនខាន ។

គិតរួចក៏បានទាញកំណល់ឈើដែលខ្លួនអង្គុយ យកមកវាយលើក្បាលឈ្មោះ លឿម គា បណ្ដាលឱ្យរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ ។ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ដើម្បីជួយសង្គ្រោះ ។

លោកបានបញ្ជាក់ទៀតថា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១ថ្ងៃត្រង់ នគរបាលស្រុកអង្គរជុំ បានចុះសហការជាមួយនគរបាលស្រុកក្រឡាញ់ បានធ្វើការឃាត់ខ្លួនជនដៃដល់នៅចំណុចភូមិខ្សី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប រួចបញ្ជូនយកមកប្រគល់ឱ្យការិយាល័យជំនាញ ដើម្បីសួរនាំបន្ត ហើយរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ។

ពេលកម្លាំងជំនាញសួរនាំ ជនសង្ស័យបានសារ ភាព ថា ខ្លួនពិតជាបានប្រព្រឹត្តទៅលើជនរងគ្រោះពិតមែន ។ ជនដៃដល់ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព