Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះ​ហិង្សា​ជនជាតិ​ចិន​វាយ​គ្នា សង្ស័យ​រឿង​ស្នេហា​ត្រីកោណ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ផ្ទុះហិង្សារវាងជនជាតិចិន២នាក់ ព្រួតវាយជនជាតិចិនម្នាក់ ខណៈដែលបុរសចិនរងគ្រោះតាមទាន់ស្ត្រីចិនជាប្រពន្ធកំពុងនៅជាមួយបុរសចិនទាំង២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចផ្ទះមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ជម្លោះហិង្សាខាងលើនេះ គេពុំដឹងថាជាករណីស្នេហាត្រីកោណ ឬជាករណីអ្វីឲ្យប្រាកដនោះទេ ទើបឈានដល់បង្កហិង្សាវាយតប់គ្នារហូតរងរបួសបែបនេះ ប៉ុន្តែគ្រាន់តែដឹងថា បុរសរងគ្រោះដែល ត្រូវគេវាយ គឺបានបើកឡានតាមស្ត្រីជាប្រពន្ធរបស់ខ្លួនមកដល់ចំណុចកើតហេតុខាងលើ រួចក៏កើតមាន ជាជម្លោះឡើងតែម្តងទៅ។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ ដល់ចំណុចខាងលើ នឹងបានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់យកទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរនាំឲ្យច្បាស់អំពីដំណើររឿងដែលបង្កឲ្យមានហិង្សាកើតឡើង។

ជុំវិញរឿងរ៉ាវខាង លើនេះ ក្រុមអ្នកសារព័ត៌មាន មិនអាចដឹងពីដំណើររឿងនៅឡើយទេ ព្រោះករណីជម្លោះនេះ គឺជាហិង្សាររវាងជនជាតិចិនដូចគ្នា ដូច្នេះហើយមិនអាចសាកសួរនាំឲ្យដឹងបានឡើយ ខណៈដែលបច្ចុប្បន្ន ពួកគេទាំងនោះ ត្រូវបានសមត្ថកិច្ចសាកសួរនាំដោយមានអ្នកបកប្រែភាសាចិនម្នាក់ ជាអ្នកបកប្រែឲ្យ៕

ដកស្រង់ពី៖កោះសន្តិភាព