Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ភេទ​ទី​៣​ម្នាក់​ដើរ​ចុះ​ដើរ​ឡើង រួច​លបចូល​របង​ផ្ទះ​គេ​ធ្វើ​សកម្មភាព​តែ​ម្តង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ជាបុរសភេទទី៣ បានលួចចូលក្នុងរបងផ្ទះជួលមួយកន្លែង និងបានអូសយកម៉ូតូហុងដាឌ្រីមសង់ស៊េរីចាស់មួយគ្រឿងចេញមកក្រៅ តែត្រូវកម្លាំងប្រជាការពារឃើញទាន់ក៏ឃាត់ខ្លួន និងហៅសមត្ថកិច្ចឲ្យយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនោះមានឈ្មោះ គង់ រស្មី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យម្នាក់ជាបុរសភេទទី៣ បានដើរចុះឡើងៗនៅមុខបន្ទប់ជួលកន្លែងកើតហេតុ លុះមួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យរូបនោះក៏ដើរចូលទៅក្នុងរបងផ្ទះជួល រួចក៏បានអូសម៉ូតូហុងដាឌ្រីមស៊េរីចាស់ ពណ៌ខ្មៅមួយគ្រឿង ចេញមកក្រៅ តែក៏ត្រូវកម្លាំងប្រជាការពារឃើញទាន់ ក៏ទាក់ទងទៅកាន់សមត្ថកិច្ចឲ្យមកឃាត់ខ្លួន ស្រាប់តែជនសង្ស័យរូបនេះបានផ្តួលម៉ូតូចោល ហើយព្យាយាមរត់គេចទៅផ្ទះរបស់ខ្លួនដែលនៅជិតទីតាំងកើតហេតុនោះ ដើម្បីស្រែកហៅឪពុកម្តាយឲ្យបើកទ្វារឲ្យ តែគាត់មិនបើកឲ្យនោះទេ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននាំយកមកប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីសាកសួរនាំបន្តទៀត ។

ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូបានមកដល់ប៉ុស្តិ៍នគរបាលតែមិនបានដាក់ពាក្យបណ្តឹងនោះទេ ព្រោះខ្ជិលវែងឆ្ងាយ ដោយឡែកសមត្ថកិច្ចមានការសង្ស័យក៏ធ្វើតេស្តទឹកនោមជនសង្ស័យរកសារធាតុញៀនឃើញវិជ្ជមាន ក៏កសាងសំណុំរឿងបញ្ជូនបន្តទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនិតិវិធីជាបន្តទៀតតែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព