Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំបែកបានហើយ! ករណី​ឃាតកម្ម ផ្តាច់ជីវិតបុរសម្នាក់មុខសណ្ឋាគារ ​ក្រុងសៀមរាប

  • បោះពុម្ព

ខេត្តសៀមរាប ៖ ករណីឃាតកម្មផ្តាច់ជីវិតបុរសម្នាក់ ហើយក្រុមឃាតករលាក់មុខត្រឹមមួយរយៈពេលខ្លី ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៨នាក់ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តឃាត់ខ្លួនបានជនសង្ស័យ៤នាក់ដែរ ដែលពួកគេបានកាប់ទៅលើជនរងគ្រោះនៅមុខសណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាម តាមការពិតជនដៃដល់និងជនរងគ្រោះមិនដែលស្គាល់គ្នានោះឡើយ។ក្នុងប្រតិបត្តិការបង្ក្រាបករណីឃាតកម្មខាងលើនោះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរង ទទួលការងារយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងថា ក្រោយពេលកើតហេតុ លោកឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជាមកមន្ទីរយុត្តិធម៌ ឱ្យលោកដឹកនាំ កម្លាំងជំនាញចុះស្រាវជ្រាវករណីឃាតកម្មខាងលើ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កំណត់បានមុខសញ្ញាជនសង្ស័យហើយ ទើបលោកសុំគោលការណ៍ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ចុះឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ទនឹងករណីខាងលើ បានចំនួន៦នាក់។

លោកបានបញ្ជាក់ថា ការចុះបង្ក្រាបករណីឃាតកម្មគិតទុកជាមុន ប្រព្រឹត្តកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខសណ្ឋាគារមួយកន្លែង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រមាណជិត២០នាក់ ជិះម៉ូតូប្រហែល៨គ្រឿង មិនចាំម៉ាក បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូចំនួន៣គ្រឿង រួមមាន ១-ឈ្មោះ ឆាត មុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវចំកញ្ចឹងក បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែង។

លោកបានបញ្ជាក់បន្តថា ២-ឈ្មោះ ចៅ ចាម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាប់ត្រូវក្បាល និងដៃ បណ្តាលឱ្យរបួសធ្ងន់ ៣-ឈ្មោះ ភឿន ភា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាប់ត្រូវខ្នងរបួសស្រាល ៤-ឈ្មោះ ចៅ ចេន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(គ្មានរបួស) និង៥-ឈ្មោះ ធី ចេក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(គ្មានរបួស)។លោកបានបញ្ជាក់ទៀតថា ចំពោះជនសង្ស័យដែលជាប់ពាក់ព័ន្ទនឹងករណីខាងលើ ដែលកម្លាំងជំនាញយើងចុះឃាត់ខ្លួនបានចំនួន៦នាក់ ក្នុងនោះមាន ១-ឈ្មោះ សឿន សាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប (ជនដៃដល់) ២-ឈ្មោះ សយ ណុប (ហៅអាស្បែកជ្រូក) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកបើកម៉ូតូ) ៣-ឈ្មោះ សឿន ឡង់ឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលក់ស្បែកជ្រូកបំពង់ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅកន្លែងធ្វើការ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (អ្នកទៅជាមួយ) ។

លោកបានបញ្ជាក់ទៀតថា ៤-ឈ្មោះ បូរី សីហា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (បក្ខពួកអ្នកទៅជាមួយ) ៥-ឈ្មោះ ខន ឃីម (ហៅ ភ័ក្រ ) ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិដំរីឆ្លង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (មិត្តភក្ដិរបស់ជនដៃដល់) ៦-ឈ្មោះ ហ៊ុល សំអូន ហៅពៅ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករដាក់ឆ័ត្រនៅមុខផ្សារលើ ទីលំនៅបច្ចុប្បន្នភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (មិត្តភក្ដិរបស់អ្នកបើកបរម៉ូតូ) ។

ចំណែកបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួន ម្នាក់ឈ្មោះ ម៉យ ម៉ាស់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងកាត់កញ្ចក់ រស់នៅភូមិឃុនមោក ឃុំឃុនមោក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងម្នាក់ទៀតឈ្មោះ អ៊ុ រស្មី ភេទប្រុស អាយុ២១ឆ្នាំមុខរបរ ជាងសោរ រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ក្រោយសួរនាំរួច ជនសង្ស័យ បានសារភាពថា ពួកខ្លួនពិតជាបានប្រព្រឹត្តបទល្មើស ដូចករណីខាងលើពិតប្រាកដមែន។ ក្រុមជនសង្ស័យបានសារភាពបន្តថា មូលហេតុ គឺក្រុមជនសង្ស័យធ្លាប់មានទំនាស់ជាមួយភាគីផ្សេងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ក្រោយមកក្រុមជនសង្ស័យតាមរកជនដែលមានទំនាស់ជាមួយខ្លួន រហូតដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចកើតហេតុខាលើ ក្រុមជនសង្ស័យបានឃើញក្រុមម៉ូតូរបស់់ជនរងគ្រោះ ទើបជនសង្ស័យឈ្មោះ សយ ណុប ហៅ ស្បែកជ្រូក ប្រាប់ទៅបក្សពួកឈ្មោះ សឿន សាន់ ថា ក្រុមនេះធ្លាប់មានទំនាស់ជាមួយរូបខ្លួនដែរ ទើបនាំឈ្មោះ សឿន សាន់ ធ្វើសកម្មភាពកាប់ទៅលើក្រុមជនរងគ្រោះតែម្ដង។

ក្រោយពេលសួរនាំរួច កម្លាំងជំនាញ បានដកហូតវត្ថុតាង រួមមាន ដាវចំនួន៣ដើម, ម៉ូតូចំនួន៣គ្រឿង (ម៉ាកស៊ុយសាគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 1AD-2357 ,ម៉ាកហុងដាខ្លិកពណ៌ខ្មៅលាយស្វាយ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1809 , ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៨ ស្លាកលេខសៀមរាប 1E-9729 , ម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខសៀមរាប 1Z-2526), កាំភ្លើងខ្យល់ចំនួន១ដើម និង ខោអាវពាក់ពេលធ្វើសកម្មភាពចំនួន២កំប្លេ។ បើតាមមន្ត្រីកងរាជអាវុធខេត្តបានប្រាប់ថា បក្ខពួកក្រុមជនដៃដល់ ដែលកាប់ទៅលើជនរងគ្រោះនោះ ប្រមាណជិត២០នាក់ ហើយកម្លាំងយើងកំពុងបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបន្តមកផ្តន្ទាទោស បន្ថែមទៀត។

ពាក់ព័ន្ធករណីនេះដែរ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប ចាប់បានជនសង្ស័យ៤នាក់ផងដែរ ដែលជាបក្ខពួក របស់ជនដៃដល់ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការ រង ទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបានប្រាប់ថា ជនសង្ស័យទាំង៤នាក់នោះមាន ៖ ១-ឈ្មោះ ត្រា ច័ន្ទបណ្ឌិត ហៅ ត្រេន ភេទប្រុសអាយុ១៩ឆ្នាំមុខរបរគ្មាន រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប (ធ្វើតេស្តរកសារធាតុជាតិ អវិជ្ជមាន) ២-ឈ្មោះ ឌឿន ដេកា ភេទប្រុស អាយុ១៩ឆ្នាំមុខរបរស៊ីឈ្នួលកាប់ជ្រូក រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ធ្វើតេស្តរកសារធាតុជាតិ វិជ្ជមាន) ៣-ឈ្មោះ សុក ថាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន (ធ្វើតេស្តរកសារធាតុជាតិ អវិជ្ជមាន) ៤-ឈ្មោះ ឡា ចន្នី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប (ធ្វើតេស្តរកសារធាតុជាតិ អវិជ្ជមាន)។

អ្នកទាំង៤នាក់នេះ (អ្នកសមគំនិត) ក្នុងករណីឃាតកម្មគិតទុកជាមុន ត្រង់ចំណុចមុខសណ្ឋាគារមួយកន្លែង តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងក្រុមទី៤ ភូមិ ទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតម្នាក់ របួសធ្ងន់ ស្រាល៤នាក់។

បច្ចុប្បន្ន ជនសង្ស័យ១២នាក់ និងវត្ថុតាង កម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាបនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព