Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះ​ជំងឺ​! គោក្របី​ងាប់​ជា​បន្តបន្ទាប់​២៥​ក្បាល ជាង​៨០​ក្បាល​ទៀត​កំពុង​ឈឺ

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មានសត្វគោក្របីចំនួន២៥ក្បាលបានងាប់ជាបន្តបន្ទាប់គ្នា និងជាង៨០ក្បាលផ្សេងទៀតកំពុងឈឺ ដោយសារតែផ្ទុះជំងឺសារទឹក និងបូសខ្យល់ ខណៈពេលពលរដ្ឋជាម្ចាស់គោក្របីពោលថា គ្មានសង្ឃឹមនឹងព្យាបាលឲ្យជានោះទេ។

សេចក្តីរាយការណ៍បន្តថា ករណីសត្វគោក្របីបានងាប់ជាបន្តបន្ទាប់ខាងលើនេះ បានកើតឡើងចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ម្ល៉េះ រហូតមកទល់រសៀលថ្ងៃទី២៣ ខែសីហានេះ ដោយសារតែផ្ទុះជំងឺសារទឹក និងបូសខ្យល់ ព្រោះតែមូលហេតុនៃការបម្រែបម្រួលអាកាសធាតុ ហើយគោក្របីអ្នកភូមិត្រូវភ្លៀងភ្លាម ខ្លះក៏ប្រកាច់ងាប់ភ្លាមៗរកតែការព្យាបាលមិនទាន់នោះទេ ចំណែកគ្រួសារមួយចំនួនទៀត មានគោក្របីឈឺបន្តបន្ទុយគ្នា និងគ្មានអ្នកជំនាញពេទ្យសត្វណាចុះទៅព្យាបាលទាន់ទេ។

ទាក់ទិនករណីខាងលើនេះដែរ លោកយិន សុភាព មន្ត្រីពេទ្យសត្វស្រុកចន្ទ្រា បានលើកឡើងថា ប្រជាពលរដ្ឋម្ចាស់គោក្របីបានផ្តល់ព័ត៌មានឲ្យមន្ត្រីពេទ្យសត្វយឺត រហូតធ្វើឱ្យសត្វគោក្របីបានឈឺងាប់ចំនួន២២ក្បាលរួចទៅហើយ ហើយកំពុងឈឺធ្ងន់៧១ក្បាលផ្សេងទៀត ទើបរាយការណ៍មក។

ប្រភពដដែលបន្តទៀតថា បច្ចុប្បន្នស្ថានភាពជំងឺសត្វឈឺវាមិនថមថយទេ គឺមានសត្វឈឺនៅកើនឡើង ហើយនៅថ្ងៃទី២៣ ខែសីហានេះ មានគោក្របីឈឺថែម៨ក្បាលទៀត ចំណែកការព្យាបាលបានជាសះស្បើយមានតែ៣ក្បាលប៉ុណ្ណោះ សត្វគោក្របីងាប់ដោយសារតែលាប់ឡើងវិញ។

ប្រភពដដែលបន្តថា ចំពោះមូលហេតុគោក្របីដែលកំពុងឈឺ គឺត្រូវទឹកភ្លៀង ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់១មេធំលាយឡំជាមួយនឹងខ្យល់ ចំណែកម្ចាស់គោក្របីឃើញថា គោក្របីជាធូរស្រាលក៏ដេញទៅឃ្វាលនៅឯវាលស្រែ លុះពេលភ្លៀងធ្លាក់ចុះមកទទឹកគោក្របី ទើបបង្កឲ្យលាប់ជំងឺជាថ្មីវិញ ធ្វើឱ្យងាប់ថែមចំនួន៣ក្បាលបន្ថែមទៀត ព្រមទាំងធ្វើឲ្យសត្វគោក្របីឈឺកើនឡើងដល់ជាង៨០ក្បាល និងគោក្របីងាប់សរុបកើនឡើងដល់២៥ក្បាល។

ក្នុងចំណោមនោះចំនួនសត្វព្យាបាលជាសះស្បើយត្រឹម៤៤ក្បាលប៉ុណ្ណោះ។

មន្ត្រីដដែលបានលើកឡើងថា មិនមែនមន្ត្រីពេទ្យសត្វមិនយកចិត្តទុកដាក់នោះទេ ទី១-ការផ្តល់ព័ត៌មានយឺត ទី២-ដោយសារពេទ្យសត្វស្រុកចន្ទ្រា មានតែ២ទៅ៣នាក់ប៉ុណ្ណោះក្នុងស្រុកចន្ទ្រា ចំណែកគោក្របីឈឺងាប់ជាបន្តបន្ទាប់ត្រូវការអន្តរាគមន៍។

ហើយមន្ត្រីពេទ្យសត្វបានធ្វើលិខិតស្នើសុំទៅលោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីសុំជួយអន្តរាគមន៍បន្ទាន់ ក៏ប៉ុន្តែជិត១សប្តាហ៍ហើយ មិនឃើញមកជួយទេ ម្ល៉ោះហើយតាមរយ:ការផ្សព្វផ្សាយរំពឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់មន្ត្រីជំនាញចុះព្យាបាលផង ដ្បិតអីតួលេខខាងលើ គ្រាន់តែជាតួលេខសត្វឈឺ និងងាប់ ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀងប៉ុណ្ណោះ ហើយករណីនេះ វាកំពុងរាលដាល៤ទៅ៥ភូមិទៀត៕

ដកស្រង់ពី៖កោះសន្តិភាព