Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេង​ទំនើង​ជិះ​ម៉ូតូ​៣០​គ្រឿង ព្រួត​វាយ​យុវជន​៤​នាក់​ទ្រម​ខ្លួន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យុវជន៤នាក់ជិះម៉ូតូ២គ្រឿងមកពីអរិយក្សត្រ គោលបំណងជិះទៅជ្រោយចង្វារ គ្រាន់តែជិះម៉ូតូលឿនហើយវ៉ារថយន្តហាយឡែនឌ័រមួយគ្រឿង ធ្វើឲ្យក្មេងទំនើងមានគ្នាជាង៣០នាក់ ជិះម៉ូតូ៣០គ្រឿងខឹង ហើយព្រួតវាយបណ្តាលឲ្យដួលម៉ូតូ ដោយយកដុំថ្មវាយកម្ទេច ហើយរងរបួសបែកក្បាលម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចម្តុំ ភោជនីដ្ឋានទន្លេសាប ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ ទាំង៤នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថាមុនពេលកើតហេតុខាងលើនេះពួកគេមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-8277 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GF-3612 បើកបរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុច កើតហេតុខាងលើនេះ យុវជន៤នាក់នោះបានជិះម៉ូតូវ៉ារថយន្តមួយគ្រឿងដែលជាបងៗរបស់ក្មេង ទំនើងមួយក្រុមមានគ្នាជាង៣០នាក់ជិះ ម៉ូតូ៣០គ្រឿង ទើបជនបង្កទាំងនោះខឹងក៏រួចជិះម៉ូតូ ដេញតាមពីក្រោយ រួចយកដុំថ្មព្រួតវាយកម្ទេចម៉ូតូរបស់ជនរងគ្រោះបណ្តាលអោយដួលថែមទាំងវាយ យុវជនម្នាក់បណ្តាលឲ្យបែកក្បាល។

ចំណែកឯ៣នាក់ទៀតរងរបួសស្រាល រីឯម៉ូតូវិញខូចខាត ទាំងសងខាងភ្លាមៗនោះដែលបក្ខពួកជនបង្កបានរត់គេចខ្លួនអស់បន្សល់ទុកនៅតែជនរងគ្រោះតែប៉ុណ្ណោះ។ ក្រោយកើតហេតុខាងលើនេះជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេសុខចិត្តយក ម៉ូតូយកទៅជួសជុលដោយខ្លួនឯងដើម្បីបញ្ចប់រឿង៕

ដកស្រង់ពី៖កោះសន្តិភាព