Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹម​មួយប៉ប្រិចភ្នែក! ឆក់យកជីវិតបុរសម្នាក់​តាម​ផ្លូវ​

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ស្ថិតក្នុងភូមិស្ទឹងស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ភាគីខាងរថយន្តមួយគ្រឿងម៉ាក kia ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2A-7998 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ម៉ាកហុងដា ធុនសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AD-5910 បើកបរដោយឈ្មោះ សាយ ស៊ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររកឃ្មុំ មានទីលំនៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបាត់បង់ជីវិត និររួមដំណើរម្នាក់ឈ្មោះ ណែម វ៉ាន់នីម ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅជាមួយគ្នា បានរងរបួសធ្ងន់ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក kia បានធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងជិះគ្នា២នាក់ ធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ បណ្តាលឱ្យអ្នកបើកបរម៉ូតូបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់បានរងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនរងគ្រោះដែលបាត់បង់ជីវិត រង់ចាំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះមកដឹកយកទៅកាន់មន្ទីពេទ្យ ។ ដោយឡែករថយន្ត និងម៉ូតូ ត្រូវបានផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

ដកស្រង់ពី៖កោះសន្តិភាព