Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើកទ្វារ​ផ្ទះ​ភ្លាម​ប្រពន្ធ​ស្ទើរ​គាំងបេះដូង ពេល​ឃើញ​ស្ថានភាព​ប្តី និង​កូនស្រី​ទាំង​៣

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ដោយសារតែប្តីប្រពន្ធរស់នៅមិនសូវចុះសម្រុងនឹងគ្នា ធ្វើឱ្យបុរសជាប្តីតែងតែប្រចណ្ឌប្រពន្ធរហូតដាច់ច្របាច់.កកូនស្រីវ័យក្មេង៣នាក់ បណ្តាលឱ្យបាត់បង់ជីវិតក្នុងពេលតែមួយ រួចហើយក៏យកក្រមាចង.កខ្លួនឯងទៀតបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង8យប់ ថ្ងៃទី27 ខែសីហា ឆ្នាំ2020 នៅបន្ទប់ជួលគ្មានលេខ ស្ថិតភូមិឧកញ៉ាវាំង ផ្លូវ1113 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សេចក្តីរាយការណ៍បន្តថា បុរសជាឪពុកខាងលើឈ្មោះ ជា សុខជុំ អាយុ40ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ឌឹម សុខនាថ អាយុ38ឆ្នាំ មុខរបរកម្មការិនីរោងចក្រនៅទួលសង្កែ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅខេត្តកំពង់ចាម ។

ចំណែកសពកូនស្រីទាំង៣នាក់នោះ រួមមានកូនស្រីទី1-ឈ្មោះ ជុំ ម៉េងជូ អាយុ16ឆ្នាំ, កូនស្រីទី2-ឈ្មោះ ជុំ ម៉េងចិន អាយុ5ឆ្នាំ និងកូនស្រីទី3-ឈ្មោះ ជុំ ម៉េងជៀន អាយុ4ឆ្នាំ ។

តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធបានប្រាប់ឱ្យដឹងថា មុនកើតហេតុ រូបគាត់ទៅធ្វើការរោងចក្រ ខណៈពេលចេញពីធ្វើការត្រលប់មកដល់បន្ទប់ជួលវិញនៅម៉ោង8យប់ លុះពេលបើកទ្វារចូលផ្ទះភ្លាមធ្វើឲ្យគាត់ស្ទើរតែគាំងបេះដូងទៅហើយ ដោយសារតែឃើញប្តីគាត់រួមទាំងកូនស្រីសំណព្វចិត្តទាំង៣នាក់បានបាត់បង់ជីវិតនៅក្នុងផ្ទះ ដោយកូនស្រីប្អូន២នាក់ដេកទល់ជើងគ្នាលើគ្រែ ចំណែកប្តីដេកនៅក្រោមគ្រែកូន ហើយកូនស្រីច្បងដេកក្នុងបន្ទប់ឡៅតឿទាំងបិទភ្នែកអត់ជិតទៀត ។

ប្រភពដដែលបន្តថា ប្តីប្រពន្ធគាត់ចាប់ដៃគ្នាជាង20ឆ្នាំហើយ បានចំណងកូនស្រី3នាក់គួរឲ្យស្រឡាញ់ និងមកស្នាក់នៅបន្ទប់ជួលកើតហេតុនេះជាង៥ឆ្នាំ ដោយជួលបន្ទប់២នៅជាប់គ្នា និងស្នាក់នៅជិតបងប្អូនដែរ ។

ការរស់នៅជាប្តីប្រពន្ធមួយរយៈពេលចុងក្រោយនេះ តែងមានភាពរកាំរកូសគ្នាបន្តិចបន្តួច និងឈ្លោះគ្នាជារឿយៗ ព្រោះតែប្រចណ្ឌ ។ ក្នុងជម្លោះម្តងៗ ប្តីគាត់តែងគំរាមថា «ប្រយ័ត្នអញសម្លាប់ចោលមួយពូជ» និយាយចប់ក៏ធ្វើហីៗទៅ តែមិនដែលប្រើហិង្សាទេ ។

លុះនៅថ្ងៃកើតហេតុនេះគាត់និងប្តីមិនបានឈ្លោះគ្នាទេ គឺគាត់ទៅធ្វើការដូចសព្វដង លុះមកដល់ផ្ទះវិញឃើញកូននិងប្តីក្នុងស្ថានភាពបែបនេះ មិនគួរឲ្យជឿថាប្តីចិត្តដាច់បែបនេះសោះ។

បន្ទាប់ពីទទួលដំណឹងសមត្ថកិច្ចជំនាញមូលដ្ឋានបានយកខ្សែឡោមព័ទ្ធទីតាំងកន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យចុះមកទីតាំងកន្លែងកើតហេតុ ត្រួតពិនិត្យ ដើម្បីស្រាវជ្រាវជាក់ស្តែង ។

ក្រោយពិនិត្យរួចរយៈពេលជាង5ម៉ោងទើបបញ្ជាក់ថា សពកូនស្រីទាំង3នាក់ គឺត្រូវឪពុកច្របាច់.ករហូតបាត់បង់ជីវិត ចំណែកឪពុកវិញយកក្រមាមកចងជាប់នឹងចំរឹងដែកជាន់ឡៅតឿបញ្ចប់ជីវិតខ្លួនតាមក្រោយ។បច្ចុប្បន្នសពទាំង៤នាក់ ឪពុកនិងកូនត្រូវបានប្រពន្ធដឹកយកទៅតម្កល់ធ្វើបុណ្យនៅផ្ទះខ្លួនស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ស្រពពេលនោះដែរ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចូលរួមបុណ្យក្រុមគ្រួសារសពចំនួន400ដុល្លារ, លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ជាអធិកាដ្ឋានខណ្ឌសែនសុខ ចូលរួមបុណ្យសពចំនួន20ម៉ឺនរៀល និងលោកនាយប៉ុស្តិ៍ភ្នំពេញក៏ចូលរួម ចំនួន20ម៉ឺនរៀលផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព