Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ម្នាក់ ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​ពីរ

  • បោះពុម្ព

ខេត្តកណ្ដាល ៖ បុរសជាអ្នកបើកម៉ូតូ និងអ្នកថ្មើរជើងម្នាក់បានស្លាប់ទាំង២នាក់តែម្ដង ខណៈដែលបុរសជាអ្នកបើកម៉ូតូក្នុងល្បឿនលឿនបានជ្រុលទៅបុកបុរសជាអ្នកថ្មើរជើងពេញមួយទំហឹង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧យប់ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានគ្នា២នាក់គឺ ទី១-ឈ្មោះ ពិន វីរៈ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-2130 និងជនរងគ្រោះទី២-ឈ្មោះ កែវ សារិទ្ធ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិឌួង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(ជាអ្នកថ្មើរជើង)។

ប្រភពដដែលបន្តថា កាលពីវេលាថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ កែវ សារិទ្ធ ជាអ្នកថ្មើរជើង បានដើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច លុះពេលដើរឆ្លងមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវម៉ូតូ១គ្រឿង បើកបរដោយ ឈ្មោះ ពិន វីរៈ បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយល្បឿនលឿនបានបុកអ្នក ថ្មើរជើងខាងលើបណ្តាលឱ្យស្លាប់តែម្តង។

ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលចរាចរណ៍ ស្រុកពញាឮបានចុះទៅដល់កន្លែងកើតហេតុ រួចពិនិត្យវាស់វែង និងកសាងសំណុំរឿងដកហូតម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់។ ចំណែកសាកសព ទាំង២នាក់ ត្រូវសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព