Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មួយ​ប៉ប្រិច​! ម្តាយ​ស្ទើរ​ស្រក់ឈាម ពេល​ឮដំណឹង​កូនស្រី​ក្នុង​បន្ទប់​ជួល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញបាន់បង់ជីវិតទាំងអាក្រាតកាយ ខណៈដែលនាងស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងម្នាក់ឯង ហើយ បើតាមព័ត៌មានបឋមត្រូវបានសង្ស័យថា ជាអំពើឃាតកម្មដោយឃាតករមិនស្គាល់មុខធ្វើសកម្មភាពអារ.ករហូតដល់ស្លាប់ ។

ប៉ុន្តែពុំទាន់ដឹងថា ជាការរំលោភសម្លាប់ ឬបែបណានោះទេ ព្រោះមិនទាន់មានការអះអាងពីសមត្ថកិច្ចជាពិសេសនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ ចំណែកឃាតករបានគេចខ្លួនបាត់ស្រមោលដែលហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ ម្តាយឈ្មោះ ចាន់ ស្រីមុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ និងឪពុកឈ្មោះ ទ្រី អ៊ី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី នាងមានបងប្អូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ហើយនាងគឺជាកូនពៅ សព្វថ្ងៃ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ប្រភពដដែលបានបន្តទៀត នៅមុនពេលកើតហេតុឪពុកម្ដាយបានទៅលេងនៅផ្ទះអ្នកជិតខាង ហើយនាងក៏បានទៅជាមួយដែរ ខណៈនោះដោយសារតែមេឃជិតភ្លៀងក្មេងស្រីរងគ្រោះបានត្រឡប់ទៅបន្ទប់ជួលវិញម្នាក់ឯង ដើម្បីប្រមូលសម្លៀកបំពាក់ដែលហាលនៅខាងក្រោយបន្ទប់ជួលទុកហើយ ក៏ស្រាប់តែបាត់រហូត ចំណែកឪពុកម្ដាយសង្ស័យថា កូនជាប់ភ្លៀងទើបមិនត្រឡប់ទៅវិញ ។

លុះរយៈពេល១ម៉ោងក្រោយមកបន្ទាប់ពីភ្លៀងរាំងមានយុវជនម្នាក់ដែលត្រូវជាបងប្អូនជីដូនមួយរបស់នាងដើរទៅមើល ស្រាប់តែឃើញនាងដេកស្លាប់នៅក្នុងថ្លុកឈាមទាំងអាក្រាតកាយបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្ដង ហើយក្រុមគ្រួសារយំសោកសង្វេគយ៉ាងខ្លាំង ។

ពេលនេះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗដែរ និងបានរាយការណ៍ជូននគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវរកជនដៃដល់ដើម្បីចាប់ខ្លួនផ្ដន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព