Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូន​តូច​ឈរ​ជិត​ម្តាយ​កំពុង​ឈ្លោះ​គ្នា ត្រូវ​នារី​ដៃគូ​ទំនាស់ គប់​១​កណ្តៀវ​ធ្លុះ​ដល់​បេះដូង​ស្លាប់

  • បោះពុម្ព

ខេត្តតាកែវ ៖ ករណីជម្លោះមួយ រវាងមនុស្សចាស់និងមនុស្សចាស់ ស្របពេលដែលកូនប្រុស អាយុ១៨ខែ បានឈរនៅក្បែរម្តាយដែលកំពុងឈ្លោះគ្នា ត្រូវបាននារីម្នាក់ក្នុងភាគីជម្លោះម្ខាងទៀតនោះ ទាញយកកណ្តៀវច្រូតស្រូវ ដែលមានចុងស្រួច គប់ទៅលើស្ត្រីដៃគូទំនាស់គ្នា ចៃដន្យ បែរជាត្រូវចំទ្រូងកុមារារូបនោះបណ្តាលអោយធ្លុះមុតដល់បេះដូងស្លាប់គួរឲ្យអាណោចអាធ័ម ។

ហេតុការណ៍ជម្លោះក្លាយជាហិង្សា រហូតឈានដល់មនុស្សឃាតដោយអចេតនានេះ បានកើតឡើងនៅវេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយស្ត្រីសង្ស័យឈ្មោះ សុន ណាលីន អាយុ១៨ឆ្នាំ (ជាមនុស្សមានសតិមិនប្រក្រតី) មានទីលំនៅភូមិឃុំកើត ហេតុខាងលើ បានយកកណ្តៀវច្រូតស្រូវ គប់ទៅលើស្ត្រីឈ្មោះ ស្រួច ស្រីម៉ៅ អាយុ៥០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ប៉ុន្តែមិនត្រូវគូទំនាស់ទេ បែរជាទៅត្រូវចំក្មេងប្រុសម្នាក់ នៅឈរក្បែរនោះ ត្រូវចំទ្រូងមុតដល់បេះដូង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅជួយសង្គ្រោះ នៅពេទ្យបង្អែកស្រុកគីរីវង់ ប៉ុន្តែអកុសល កុមារារងគ្រោះបានបាត់ជីវិតតាមផ្លូវ ។

សមត្ថកិច្ច បានឲ្យដឹងបន្តថា កុមារារងគ្រោះមានឈ្មោះ ឡូ សុភ័ក្ត្រ អាយុ១៨ខែ រងរបួសត្រូវចំដើមទ្រូងខាងឆ្វេង ដោយចុងស្រួចនៃកណ្តៀវ មុតចំបេះដូង ជម្រៅ ០,២សង់ទីម៉ែត្រ ។

ប្រភពពីអ្នកភូមិ នៅក្បែរកន្លែងកើតហេតុ បាននិយាយថា ស្ត្រីសង្ស័យ ជាមនុស្សមិនសូវគ្រប់ទឹក ឬសរសៃប្រសាទ ។ យ៉ាងណា មិនមានឯកសារបញ្ជាក់ទេថា ជនសង្ស័យពិតជាសសៃប្រសាទ ឬយ៉ាងនោះទេ ។ បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួននារី អាយុ១៨ឆ្នាំរូបនេះ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ ។

ពាក់ព័ន្ធករណីឃាតកម្មទៅលើកុមារារូបនេះ នៅព្រឹកថ្ងៃទី១ កញ្ញា ២០២០ មន្ត្រីជំនាញរបស់អង្គភាពការពារកុមារ (CPU) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្ត្រ (FST) បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដើម្បីផ្តល់ជាជំនួយដល់នគរបាលស្រុក ក្នុងការស៊ើបអង្កេត ៕

ដកស្រង់ពី៖កោះសន្តិភាព