Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១ថ្ងៃ ២​ករណី​ដូច​គ្នា​! ប្តី​ចាក់​សម្លាប់​ប្រពន្ធ រួច​អារ​(​ក​)​ខ្លួនឯង​តាម​ក្រោយ នៅ​អង្គ​ស្នូល

  • បោះពុម្ព

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ជាដំបូងបានអោយដឹងថា មានរឿងឃាតកម្មដែលមានសកម្មភាពដដែលជាដដែលទៀតហើយ គឺមានករណីចាក់សម្លាប់ប្រពន្ធខ្លួនឯង ហើយប្តីអារ(ក)ខ្លួនឯងតាមក្រោម រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែទើបបែកគ្នារយៈពេល១ខែមកហើយនោះ ប្តីសុំជានាគ្នាវិញ តែប្រពន្ធបដិសេធមិនព្រមទទួលយក ទើបកើតមានរឿងបែបនេះ ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង២០នឹង២៥នាទី យប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យបឋមថា ស្ត្រីរងគ្រោះ(ប្រពន្ធ)មានឈ្មោះ សុខ ផល្លី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មាន២នាក់ កូនប្រុសអាយុ៧ឆ្នាំ និងកូនស្រី៣ឆ្នាំ ។

ចំណែកជនសង្ស័យឈ្មោះ ឆាយ ធន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ត្រូវជាប្ដី របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ) ។ លោកអធិការស្រុក បន្តថា ជនរងគ្រោះ នឹងជនសង្ស័យបានលែងលះគ្នាប្រហែលរយៈពេលមួយខែមកហើយ ។ បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវ ។

ព័ត៌មានលម្អិតនឹងផ្សាយជូនជាបន្ត. សូមជម្រាបផងដែរថា ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដដែលនេះ ក៏មានករណីដូចគ្នានេះដែរ គឺសង្សារគ្នាជិត១០ឆ្នាំ ទើបបែកគ្នាកន្លះខែ ប្រុសស្នេហ៍ចាក់(ក)ស្រីសម្លាប់ រួចអារ(ក)ខ្លួនឯង តាមក្រោយ តែមិនស្លាប់ ។

ដកស្រង់ពី៖កោះសន្តិភាព