Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្សារ​ជិត​១០​ឆ្នាំ ទើប​បែក​គ្នា​កន្លះ​ខែ ប្រុស​ស្នេហ៍ចាក់​(​ក​)​ស្រី​សម្លាប់ រួច​អារ​(​ក​)​ខ្លួនឯង តាម​ក្រោយ​មិន​ស្លាប់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានសង្ស័យចាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយជនសង្ស័យ បានចាក់ខ្លួនឯង និងអារ(ក)តាមក្រោយនឹងកាំបិត ប៉ុន្តែនៅមិនទាន់ស្លាប់តាមបំណងនៅឡើយទេ គ្រាន់តែរងរបួសធ្ងន់ តែប៉ុណ្ណោះ ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ 2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើតាមលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ(សព)មានឈ្មោះ វង្ស ម៉ាលីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល លេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ឯកឌៀម វន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ 2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ) ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បន្តថា ចំណែក វត្ថុតាងចាប់យក ៖ កូនកាំបិតចិតបន្លែចំនួន០១ ។

លោកអធិការ បានបន្ថែមថា មុនកើតហេតុ កាលពីវេលាម៉ោង១៧នឹង២០នាទីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះ(សព)ឈ្មោះ វង្ស ម៉ាលីដា បាននាំប្អូនប្រុសម្នាក់ឈ្មោះ វង្ស សិរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ បើកកង់បីឥណ្ឌា ឌុបគ្នាមកប្រមូលអ៊ីវ៉ាន់ របស់ជនរងគ្រោះដឹកចេញពីផ្ទះជួលលេខ2D ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពេលនោះជនរងគ្រោះ បានរើអ៊ីវ៉ាន់ដាក់លើម៉ូតូកង់បីឥណ្ឌារួចហើយ បានរៀបតុ ផឹកស៊ីលាគ្នា ជាមួយជនសង្ស័យឈ្មោះ ឯកឌៀម វន្ថា (ត្រូវជាសង្សារបស់ជនរងគ្រោះ ដែលបានស្រលាញ់គ្នារយៈពេលប្រហែល១០ឆ្នាំមកហើយ ទើបតែបែកគ្នា រយៈពេលកន្លះខែ) ការផឹកស៊ីនោះ ជនរងគ្រោះ និងជនសង្ស័យបានហៅមិត្តភក្តិមកចូលរួមថែមទៀត មានគ្នាទាំងអស់ចំនួន០៥នាក់ ទី១-ជនរងគ្រោះ ទី២-ជនសង្ស័យ ទី៣-ឈ្មោះ នុត សុជាតា ភេទស្រី អាយុ៣៤ឆ្នាំ (មិត្តភក្តិរបស់ជនរងគ្រោះ). ទី៤-ឈ្មោះ វង្ស សេរីរតនៈ ភេទប្រុស អាយុ២៣ឆ្នាំ (ប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ), ទី៥-មិនស្គាល់ឈ្មោះ ភេទប្រុស (មិត្តភក្តិរបស់ ជនសង្ស័យ) ។

ពេលផឹកស៊ី ជនរងគ្រោះ និងជនសង្ស័យ រួមជាមួយនឹងប្អូនជនរងគ្រោះផឹកស្រាក្រហម ចំណែក០២នាក់ទៀត ផឹក ស្រាបៀរ លុះដល់ម៉ោងកើតហេតុ(ម៉ោង៦និង១៥នាទីព្រលប់) ជនរងគ្រោះបានឱ្យប្អូនប្រុសឈ្មោះ វង្ស សេរីរតនៈ ដឹកអ៊ីវ៉ាន់យកទៅទុកសិន ហើយមិត្ត ភក្តិរបស់ជនសង្ស័យម្នាក់ទៀត ក៏បានចេញទៅបាត់ដែរ នៅសល់តែជនរងគ្រោះ និងជនសង្ស័យ ជាមួយឈ្មោះ នុត សុជាតា ហើយឈ្មោះ នុត សុជាតា ក៏បានដើរទៅចៀនត្រីនៅកន្លែងដាំស្លខាងក្រោយ ស្រាប់តែឮសូរសំឡេងប្រាវ ក្រឡេកមើលមកឃើញជនរងគ្រោះដេកផ្កាប់មុខ នៅក្នុងថ្លុកឈាម ហើយជនសង្ស័យកំពុងតែកាន់កាំបិតដងជ័រចុងស្រួច ប្រវែងប្រហែល៣០សង់ទីម៉ែត្រ ធ្វើ សកម្មភាពចាក់លើខ្លួនឯង(ជនសង្ស័យ) បណ្តាលឱ្យដួលដេកនៅលើថ្លុកឈាមទាំង០២នាក់ ។

បន្ទាប់មក ឈ្មោះ នុត សុជាតា ក៏បានរត់ចេញទៅខាងក្រៅស្រែកឆោឡោឲ្យអ្នកជិតខាង ហើយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានចុះទៅជួយ អន្តរាគមន៍ នាំជនសង្ស័យទៅសង្គ្រោះនៅគ្គីនិកសួគ៌ា ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រួចបន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ លោកសង្ឃ ហើយបានរាយការណ៍ទៅការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យ តុលាការ ឲ្យចុះមកសហការពិនិត្យសាកសពជនរងគ្រោះ ។

ក្រោយពីពិនិត្យរួចបានឃើញមានស្លាកស្នាមលើ ជនរងគ្រោះ ចំនួន០៣កន្លែង ទី១.ស្នាមដាច់ឆូតលើបាតដៃខាងឆ្វេង០១កន្លែង ទី២.ស្នាមដាច់ឆូតលើបាតដៃខាងស្តាំ០១កន្លែង ទី៣.ស្នាមចាក់ចំក ខាងស្តាំ ធ្លុះទៅខាងក្នុង០១កន្លែង បណ្តាលឲ្យហូរឈាមដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ ។

ចំណែកជនសង្ស័យ មានរបួសចំនួន ០២កន្លែង ទី១.ស្នាមអារ(ក) ខាងឆ្វេង០១កន្លែង ទី២.ស្នាមចាក់ចំលើដោះខាងឆ្វេង០១កន្លែង រងរបួសធ្ងន់ធ្ងរ ។ បន្ទាប់ពី ធ្វើកោសល្យវិច័យរួច លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន (គ្រូពេទ្យកោសល្យវិច័យ រាជធាបីភ្នំពេ) បានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ ដោយសារការចាក់(ក) រួចសមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះ ឲ្យទៅឈ្មោះ វង្ស សេរីរតនៈ (ប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ ខលហៅក្រុមគ្រួសារមក) យកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព