Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឮ​សំឡេង​មុខ​ផ្ទះ លុះ​មក​មើលឃើញ​ស្តែង​នឹង​ភ្នែក​យុវជន​២​នាក់​កំពុង​ធ្វើ​សកម្ម​ភាព

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បើករ៉ឺម៉កសណ្តោង ដើរលួចឥវ៉ាន់ប្រជាពលរដ្ឋនៅពេលយប់ ហើយក៏ត្រូវប្រជាពលរដ្ឋដេញតាមឃាត់បានចំនួន២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំងពីរនាក់ខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយម្នាក់មានអាយុ២០ឆ្នាំ និងម្នាក់អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភូមិកំរៀង សង្កាត់ព្រៃវែង។ តាមប្រភពពីម្ចាស់ឥវ៉ាន់ដែលចោរលួចខាងលើបានឱ្យដឹងថា ឥវ៉ាន់ និងរបស់របរគាត់បានដាក់នៅខាងមុខផ្ទះ ហើយតែងតែបាត់ជាញឹកញាប់ ។

នៅមុនពេលកើតហេតុពួកគាត់បានលឺសំឡេងជនសង្ស័យនៅខាងមុខផ្ទះ ហើយគាត់ក៏បានដាស់បងប្អូនរបស់គាត់ដើម្បីឱ្យជួយមើល លុះបន្ទាប់មកពួកគាត់បានឃើញជនសង្ស័យយកអីវ៉ាន់ដែលទុកនៅមុខផ្ទះ ពេលនោះពួកគាត់ចេញទៅខាងក្រៅ ហើយក៏បានជិះម៉ូតូដេញតាមឃាត់បានជនសង្ស័យចំនួន២នាក់ ក្នុងនោះជនសង្ស័យម្នាក់អាយុ២០ឆ្នាំ និងម្នាក់អាយុ១៣ឆ្នាំ។

ប្រភពដដែលបន្តថា ភ្លាមៗនោះដែរ រូបគាត់ជាជនរងគ្រោះក៏បានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២ មកជួយអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល។

បន្ទាប់ពីការសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ជារៀងរាល់ថ្ងៃ គាត់ដើររើសអុសនៅតាមការដ្ឋាន តែយប់នេះ ពួកគាត់ដាច់លុយផងនោះ បានជាពួកគាត់ហ៊ានដាច់ចិត្តនាំគ្នាដើរលួចនៅពេលយប់តែម្ដងទៅ ។ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងដើម្បីបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព