Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណី​ទទួលផល​ចោរកម្ម​ពាក់​ព​ន្ធ័​ជាមួយ​ក្រុម​ចោរលួច​ម៉ូតូ​នៅ​ឃុំ​អណ្តូង​ថ្ម​ស្រុក​ព្រៃ​នប់

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា កម្លាំងនគរបាលនគរបាលបានធ្វើការបង្ក្រាបករណីទទួលផលចោរកម្មពាក់ពន្ធ័ជាមួយក្រុមចោរលួចម៉ូតូ មួយករណីទៀតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដោយក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ហើយដកហូតបានរថយន្តមួយគ្រឿង ម៉ូតូចំនួន១៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។

លោកអធិការបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើង នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ២០២០ ដោយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងដឹកនាំសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ឋ តំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ក្នុងលំនៅដ្ឋានមួយកន្លែងរបស់ឈ្មោះ នួន ស៊ីណាត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើស្រែ ស្ថិតក្នុងក្រុមទី៩ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ជាលទ្ធផលក្រុមប្រតិបត្ដិការបានប្រមូលសម្ភារៈវត្ថុតាង និងនាំខ្លួនជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្មមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការតាមនីតិវិធី ។

ជនសង្ស័យទាំង៣នាក់មាន ១- ឈ្មោះ នួន ស៊ីណាត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (ម្ចាស់ផ្ទះ) មានទីលំនៅក្រុម៩ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ (ប្ដី) ។ ២-ឈ្មោះ ង៉ាន ភៀវ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) ។ ៣-ឈ្មោះ ហ៊ាន ស៊ីប៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ (កូន) ។

ជនសង្ស័យទាំង៣នាក់នេះ ជាម្ចាស់ទីតាំងជាប់ពាក់ព័ន្ធនឹងករណីទទួលបញ្ចាំខុសច្បាប់ និងទទួលផលចោរកម្ម ។ វត្ថុតាងចាប់យកបានមានម៉ូតូ១៧គ្រឿង រថយន្ដ១គ្រឿង ម៉ាក Visto ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-7830 ។ ស្លាកលេខរថយន្ដ៣សន្លឹក (លេខ ខ.ម ២សន្លឹក) សម្ភារជួសជុល និងគ្រឿងបន្លាស់ម៉ូតូមួយចំនួន បញ្ជីទិញ-លក់ម៉ូតូ១ក្បាល កាតគ្រីម៉ូតូចំនួន៤សន្លឹក និងប័ណ្ណបើកបររថយន្ដ៣សន្លឹក ។

ករណីនេះកម្លាំងជំនាញកំពុងបន្ដនីតិវិធីតាមផ្លូវច្បាប់ ។ក្រោយបង្ក្រាបបានជនសង្ស័យ៣នាក់ ដកហូតបានម៉ូតូរហូតទៅដល់១៧គ្រឿង លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជម្រាបជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានការបាត់បង់ម៉ូតូកន្លងមក សូមយកឯកសារមកផ្ទៀងផ្ទាត់ និងពិនិត្យមើលម៉ូតូ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរៀបចំនិតិវិធីទទួលយកត្រឡប់ទៅវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព