Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹមពាក្យសម្តីសោះ​! លើកដៃផ្តាច់ជីវិត​មិត្តភក្តិ​​ម្នាក់​

  • បោះពុម្ព

ខេត្តកំពង់ធំ ៖ បុរស២នាក់បបួលគ្នាផឹកស៊ី បន្ទាប់ក៏មានទំនាស់ពាក្យសម្តីគ្នា រហូតឈានដល់ការវាយតប់គ្នា បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ក្រោយមកក៏បានបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ហេតុការណ៍ខាងលើនេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចទួលដើមស្នាយ ទឹកដីឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជនសង្ស័យឈ្មោះ ឆឹម ពេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើសំណង់ នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ចំណែកជនរងគ្រោះឈ្មោះ ប៉ិច សុឃីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករស្រែប្រាំង រស់នៅភូមិឃុំជាមួយគ្នា។

យោងតាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទៅរកត្រីនៅចំណុចកើតហេតុខាងលើ ហើយបានបបួលជនរងគ្រោះទៅផឹកស្រានៅកន្លែងកើតហេតុ លុះផឹករហូតដល់ម៉ោង៧យប់ថ្ងៃទី២៧ កញ្ញា ពួកគេក៏ប្រកែកទាស់ពាក្យសំដីនឹងគ្នារហូតមានការវាយតប់គ្នា ដោយជនសង្ស័យបានវាយសំពងជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានឈ្មោះ ឡូត ជាម្ចាស់ស្រែដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកក្នុងភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ដើម្បីជួយសង្គ្រោះ ។

តាមប្រភពដដែលបានបន្តថា ដោយសារតែអាការៈរបួសធ្ងន់ធ្ងរពេក រហូតដល់ព្រឹកថ្ងៃទី២៨ ខែកញ្ញា ២០២០ សាច់ញាតិក៏ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្បបង្អែកខេត្តកំពង់ធំព្យាបាលបន្តទៀត ហើយជនរងគ្រោះបានបាត់បង់ជីវិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។

ក្រោយពេលទទួលព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញខេត្ត និងស្រុកព្រមទាំងគ្រូពេទ្យបានពិនិត្យសព រកឃើញនៅផ្នែកក្បាលមានស្នាមផុងលលាដ៍ក្បាលផ្នែកខាងឆ្វេង និងនៅផ្នែកខាងមុខមានស្នាមជាំភ្នែកទាំងសងខាង ច្រាលឈាមហូរចេញតាមមាត់ ។

បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចជំនាញបានដាក់ការសន្និដ្ឋានថា ជនរងគ្រោះបាត់បង់ជីវិតដោយសារត្រូវគេវាយ ។ ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព