Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្លែងបន្លំ​ធ្វើជាប៉ូលិស​តាំងពី​ឆ្នាំ​២០១៩​​រហូត​មក !

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះជាសាធារណៈ អំពីជនសង្ស័យម្នាក់ដែលបានក្លែងបន្លំធ្វើជាប៉ូលិស ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វេីការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តច្បាប់តាមបទល្មើសដែលបានប្រព្រឹត្ត ។

ជនសង្ស័យឈ្មោះ ប៉ាង កាក់ទិការ(សម្បត្តិ សក្កដា) ហៅ ឆាង ភេទប្រុស អាយុ២១ឆ្នាំ បានក្លែងបន្លំធ្វើជាសមត្ថកិច្ចនគរបាលជាតិ ត្រូវបានធ្វេីការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែកញ្ញា ដោយចោទប្រកាន់ពីបទប្រេីប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណ: (ស្លៀកសម្លៀកបំពាក់ឯកសណ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថ ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០១៩រហូតមក ។

តាមការស្រាវជ្រាវរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរកឃេីញថា មានជនសង្ស័យម្នាក់បានបង្កេីតគណនីហ្វេសបុកក្លែងក្លាយមួយ ដែលដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ បន្ទាប់ពីធ្វេីការស្រាវជ្រាវរួចមក ក្រុមការងារបានរកឃេីញជនម្នាក់នេះ មិនត្រឹមតែលួចបង្កេីតហ្វេសបុកក្លែងក្លាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប៉ុណ្ណោះទេ ថែមទាំងបានក្លែងបន្លំខ្លួនធ្វេីជា្ចនគរបាលជាតិទៀតផង ។

បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្រាវជ្រាវបានព័ត៌មានគ្រប់គ្រាន់ ហើយក្រុមការងារ បានសហការផ្តល់ព័ត៌មាន ដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នោះ រួមទាំងចាប់យកវត្ថុតាងរួមមាន៖វិទ្យុទាក់ទងម៉ូតូរ៉ូឡាម៉ាក GP ៣៣៨ចំនួន៥គ្រឿង និងឆ្នាំងសាកវិទ្យុទាក់ទងចំនួន៤ ទូរសព្ទ័ដៃម៉ាកអាយហ្វូន៦ផ្លឹសចំនួន១គ្រឿង ខ្នោះដៃចំនួន៣គូ និងស្រោមខ្នោះចំនួន១ អាវឈុតពណ៌អាចម៍សេះ មានឈ្មោះ វ.ទោ សម្បត្តិ សក្កដា អត្តលេខ៥០០៩១ចំនួន១សម្រាប់ អាវពណ៌ទឹកដោះគោ មានស្លាកសម្គាល់នគរបាលព្រហ្មទណ្ឌ មានផ្លាកឈ្មោះ សម្បត្តិ សក្ដដា អត្តលេខ១០៤៦០១ចំនួន២សម្រាប់ អាវធំពណ៌ខ្មៅមានឡូហ្គោនគរបាលព្រហ្មទណ្ឌចំនួន១ អាវយឺតដៃខ្លីពណ៌អាចម៍សេះមានសញ្ញាន.ប POLICE ចំនួន១ អាវុធខ្លីជ័រពណ៌ខ្មៅចំនួន១ដើម និងស្រោមអាវុធខ្លីចំនួន១ ដាវដែកមានស្រោមចំនួន១ដើម ដំបងហូតដែកចំនួន១ មួកនគរបាលចំនួន៤ ខ្សែក្រវាត់សាំងទារ៉ុងពណ៌ត្រេអីុចំនួន១ ស័ក្តិថ្នាក់វរសនីយ៍ទោចំនួន១គូ និងថ្នាក់វរសនីយ៍ឯកចំនួន១គូជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព