ឃាត់ខ្លួនស្ត្រីម្នាក់ ករណីលួចម៉ូតូ ពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី១ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនស្ត្រីម្នាក់ កាលពីវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ករណីលួចម៉ូតូ ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៦៦ កែងផ្លូវលេខ១៤១ ភូមិ២ សង្កាត់អូរឫស្សទី១ ខណ្ឌ៧មករា ។
ជនសង្ស័យឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់នុំបុ័ង មានទីលំនៅផ្ទះជួលមិនចាំលេខ ផ្លូវមិនចាំ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ រាជធានីភ្នុំពេញ ។ ក្រោយពីសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (ពិនិត្យទឹកនោមមានសារធាតុញៀន) ។
ជនរងគ្រោះ ឈ្មោះ ចាន់ សំបូ ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ៣៦៩ភូមិដើមចាន់ សង្កាត់ច្បាអំពៅទី២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
វត្ថុតាង និងសម្ភារដកហូតពីជនសង្ស័យរួមមាន ៖ម៉ូតូ១គ្រឿងម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1QX9602ជាម៉ូតូរបស់ជនរងគ្រោះ , សំបុត្រផ្ញើម៉ូតូចំនួន១ដុំ, ដែកកឹបចំនួន១ (ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់អោយម្ចាស់ដើមវិញ) ។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដកស្រង់ពី៖កោះសន្តិភាព