Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ថៃ​ ឃាត់ខ្លួនសង្ឃ​ក្លែងក្លាយ ០៤​នាក់ ​ដើរ​អង្គាសប្រាក់ ​នៅ​ដី​ថៃ ប្រគល់​ឱ្យ​ នគរបាលស្រុក​ម៉ាឡៃ​

  • បោះពុម្ព

បន្ទាយមានជ័យ៖ ជនសង្ស័យ ចំនួន ០៤នាក់ ពាក់ស្បង់ចីវរ និងមានការកាន់បាត ក្លែងបន្លំ ជាព្រះសង្ឃ ដើរអង្គាសប្រាក់ នៅដីថៃត្រូវ តម្រួតថៃ ចាប់ប្រគល់ឱ្យ នគរបាលស្រុកម៉ាឡៃ សហការជាមួយនិង ការិយាល័យធម្មការស្រុក ធ្វើការសាកសួរ និងឃាត់ខ្លួនបញ្ជូន ទៅកាន់តុលាការ ដើម្បីយកទៅ ចាត់ការតាមផ្លូវច្បាប់ ។

សង្ឃក្លែងក្លាយ ទាំង ០៤នាក់ ត្រូវបានសមត្ថកិច្ច ថៃ ឃាត់ខ្លួនកាល ពីវេលាម៉ោង៤និង ១៧នាទី ល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ នៅចំណុចផ្សារ មួយកន្លែងក្នុងដីថៃ ស្ថិតនៅទល់មុខ ច្រកតំបន់ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នៅថ្ងៃទី១៤តុលានេះ លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការនគរបាល ស្រុកម៉ាឡៃ បានឱ្យដឹងថា ជនសង្ស័យទាំង ០៤នាក់ ដែលសមត្ថកិច្ច កំពុងសាកសួរ គឺពួកគេកោសក់ ស្លៀកពាក់ស្បង់ចីវរ បន្លំធ្វើសង្ឃ ដើម្បីរាយអង្គាស ប្រាក់បានមួយចំនួន យកទៅដណ្ដឹងប្រពន្ធ ។

ដោយទាល់គំនិត មិនដឹងធ្វើការងារ អ្វីទើបបែកគំនិត ក្លែងបន្លំ ធ្វើជាសង្ឃដើម្បី រកប្រាក់តែម្តង។ លោកអធិការ បានបន្តឱ្យ ដឹងទៀតថា ជនសង្ស័យទាំង ០៤នាក់ មានទី០១-ឈ្មោះ ថាន ទូច អាយុ២០ឆ្នាំ ទី០២-ឈ្មោះយ៉ាន់ សុបិន អាយុ២៣ឆ្នាំ ទី០៣-ឈ្មោះសួន វណ្ណា អាយុ២៥ឆ្នាំ និងទី០៤-ឈ្មោះ ប៉ាល់ សំ អាយុ១៩ឆ្នាំ។ ជនសង្ស័យទាំង០៤នាក់បច្ចុប្បន្នរស់នៅភូមិត្រពាំងប្ញស្សី ឃុំតំណាក់ក្រំ ស្រុកដងទង់ ខេត្តកំពត។ ជនសង្ស័យ ទាំង០៤នាក់ ក្រោយពីសមត្ថកិច្ច សាកសួររួច បានដកហូតស្បង់ចីវរ ចំនួន០៤សម្រាប់ និងបាតចំនួន០៤ ហើយកំពុងតែ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ យកទៅចាត់ការ តាមផ្លូវច្បាប់៕

 ដកស្រង់ពី៖ កម្ពុជាថ្មី