Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​អ្នក​ផឹកស៊ី និង​លេងល្បែង បង្ក​សំឡេង​រំខាន ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា ចុះ​ផ្អាក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននានា ក្នុងរាជធានីភ្នំពេញ បានធ្វើការផ្ញើសារទៅតាមបណ្ដាញសង្គមហ្វេសប៊ុកផេក តាមបណ្ដាអធិការដ្ឋាននគរបាល ទាំង១៤ខណ្ឌ រាយការណ៍ពីស្ថានភាព ក្នុងការរស់នៅរបស់ពួកគាត់តាមភូមិ មានអ្នកលេងល្បែង មានអ្នកខ្លះផឹកស៊ី ស្រែកឡូឡា អ្នកខ្លះទៀត បានដាក់ធុងបាស ស្រែកច្រៀងបំពងសំឡេងខ្លាំងៗ រំខានដល់ដំណេក ។ល។

 

គេសង្កេតឃើញថា កម្លាំងនគរបាលតាមបណ្ដាខណ្ឌនីមួយៗ បានចុះទៅធ្វើការអប់រំ និងកិច្ចសន្យាដល់ក្រុមអ្នកផឹកស៊ីទាំងនោះ មិនបន្តឲ្យមានភាពអានាធិបតេយ្យទៀតឡើយ ។

ជាក់ស្តែង កាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃ ទី០៦ ខែតុលា ឆ្នាំ២០២០នេះ ក្រោយទទួលបានខមមិនតាមហ្វេសប៊ុកពីប្រជាពលរដ្ឋភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានចុះទៅដល់ទីតាំងផឹកស៊ី និងលេងបៀរ ដែលបង្កសំឡេងរំខាន និងបង្កបញ្ហា កកស្ទះផ្លូវ ពិបាកក្នុងការធ្វើដំណើរចេញ-ចូលផ្ទះរបស់ប្រជាពលរដ្ឋជិតខាង ។

សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំដល់ពួកគាត់ កុំឲ្យផឹកស៊ីបង្កសំឡេងរំខាន និងលេងល្បែងស៊ីសងខុសច្បាប់ ដែល បង្កការរំខានដល់អ្នកជិតខាងទៀត ។ ជាចុងក្រោយ សមត្ថកិច្ចក៏បានបញ្ឈប់សកម្មភាពទាំងនេះផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព