Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡ​ចម្រាញ់​ប្រេងម៉ាស៊ីន​ទៅ​ជា​ប្រេងម៉ាស៊ូត កំពុង​លាក់ខ្លួន​ដំណើរការ​យ៉ាង​រំភើយ

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ ឡចម្រាញ់ប្រេងខ្មៅរបស់ក្រុមជនជាតិចិនមួយក្រុមកំពុងដំណើរការយ៉ាងរំភើយដោយគ្មានជំនាញពាក់ព័ន្ធណាចុះទៅធ្វើការត្រួតពិនិត្យឡើយ ជាពិសេសគឺក្រុមជនជាតិចិនទាំងនេះត្រូវបានបង្ហើបថាមានខ្នងបង្អែកជាទាហានផ្កាយ ៣ទៀតផង។

ទីតាំងឡចម្រាញ់ប្រេងខ្មៅទាំងនេះស្ថិតនៅក្នុងភូមិទី១ (ជាប់នឹងដីក្រុមហ៊ុន អ៊ុក ឃុន តែម្ដង) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ម្ចាស់ទីតាំងមួយនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេព្រោះតែជាជនជាតិចិន តែត្រូវបានអ្នកជិតខាងដឹងថាមានខ្នងបង្អែកជាទាហានផ្កាយ៣ មួយរូបឈរចាំកាងឲ្យក្រុមទាំងនេះទើបបានជាគ្មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយចុះទៅធ្វើការត្រួតពិនិត្យ។

បើតាមប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងចម្រាញ់ប្រេងម៉ាស៊ីនទៅជាប្រេងម៉ាស៊ូតនេះបានបង្ហើបប្រាប់ថា នៅពេលដែលពួកគេចំរាញ់ម្ដងៗគឺធុំក្លិនឆួលអាស៊ីតយ៉ាងខ្លាំងធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅជាពិសេសគឺក្នុងការដកដង្ហើមតែម្ដង។

ប្រជាពលរដ្ឋធ្លាប់បានរាយការណ៍ទៅអាជ្ញាធរជំនាញពាក់ព័ន្ធដែរតែគ្មានអ្នកណាម្នាក់អើពើចុះមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនោះទេ។ ជាក់ស្ដែងកាលពីពេលកន្លងទៅខាងសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចបានចុះទៅធ្វើការស្រង់ស្ថិតិជនជាតិចិនដែលធ្វើអន្តោប្រវេសន៍ក៏ពួកគេមិនអនុញ្ញាតឲ្យចូលទៅខាងក្នុងដែរដូច្នេះប្រជាពលរដ្ឋមិនហ៊ានឡើយសូម្បីតែទៅក្បែរក៏ខ្លាចគេដែរ។

បើតាមសមត្ថកិច្ចមូលដ្ឋាន១រូបបញ្ជាក់ថា ទីតាំងនេះពិតប្រាកដណាស់គឺមានខ្នងបង្អែកជាទាហានឋានៈផ្កាយ ៣ មួយរូបដែលឈរកាងពីក្រោយខ្នងហើយគេបើកដំណើរការបានប្រមាណជិតមួយឆ្នាំមកហើយ។ចំណែកការផលិតផ្សេងទៀតសោតគឺមួយថ្ងៃមួយថ្ងៃមិនក្រោមពី ១០ឡាននោះទេដែលដឹកចេញទៅលក់តាមទីផ្សារ។

ប្រជាពលរដ្ឋដែលរស់នៅជិតសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធសូមមេត្តាចុះមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងរកមើលថាតើទីតាំងដែលកំពុងស្លប្រេងម៉ាស៊ីនទៅជាប្រេងម៉ាស៊ូតនេះមានច្បាប់អនុញ្ញាតដែរឬទេ។

ពាក់ព័ន្ធនឹងការបើកដំណើរការចម្រាញ់ប្រេងម៉ាស៊ីនទៅប្រេងម៉ាស៊ូតនេះដែរបុរសម្នាក់មិនប្រាប់ឈ្មោះបាននិយាយថា ទីតាំងរបស់គេមានច្បាប់អនុញ្ញាតពីក្រសួងតែគេមិនអាចឱ្យមើលបាននោះទេ។

បើទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធនឹងស្ទុះទាចុះទៅធ្វើការត្រួតពិនិត្យ និងបិទទីតាំងខាងលើនេះកុំឲ្យដំណើរការបានតទៅទៀតព្រោះប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋជាខ្លាំង៕

ដកស្រង់ពី៖កោះសន្តិភាព