Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បុគ្គលិក​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​និងជា​​​អាជ្ញា​ធរ​ជាតិ​អ​ប្សា​រា​ម្នាក់

  • បោះពុម្ព

ខេត្តសៀមរាប ៖ បុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងជាសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សារាម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួន ខណៈកំពុងត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះតាមដងផ្លូវ បញ្ជូនទៅតុលាការ ករណីប្រើប្រាស់សារធាតុញៀន។

ហេតុការណ៍ចាប់ខ្លួននេះ ធ្វើឡើងនៅយប់ថ្ងៃទី០៦ តុលា ឆ្នាំ២០២០ ខណៈសមត្ថកិច្ចនគរបាលកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវ ស្ថិតនៅត្រង់ចំណុច កែងអាវុធហត្ថក្រុងសៀមរាបចាស់ ស្តិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចនគរបាលជំនាញបានឱ្យដឹងថា ជនសង្ស័យ របស់ មន្ត្រីអាជ្ញាធរអប្សរាម្នាក់ ឈ្មោះ សៀវ សុមិត្រា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងជាសហប្រតិបត្តិការនៃអាជ្ញាធរអប្សារា រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មូលហេតុ កម្លាំងបានឆែកកែប ម៉ូតូ ឃើញមានដែកកេះកែឆ្នៃចំនួន០២ (ពណ៌លឿង១ ខៀវ១)។

ក្រោយពីយកមកសួរនាំនៅប៉ុស្តិ៍នគរបាលគោកចក ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញឿនប្រភេទម៉ាទឹកកក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០ ២០ តាមលទ្ធផលតេស្តទឹកនោមមានសញ្ញាវិជ្ជមាន។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ដែលជា បុគ្គលិកអាជ្ញាធរអប្សរា ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។ ប្រភពពីពលរដ្ឋរស់នៅសង្កាត់គោកចក បានលួចបង្ហើបឱ្យភ្នាក់ងារកោះសន្តិភាពដឹងថា ជនសង្ស័យខាងលើនេះ តែងតែអាងអំណាចរបស់ខ្លួន ដើរធ្វើបាបជំរិតយកលុយ ពីប្រជាពលរដ្ឋដែលជួសជុលផ្ទះបន្តិចបន្តួចនៅតំបន់២ជាញឹកញាប់។

ពលរដ្ឋស្នើឱ្យសមត្ថកិច្ចចាត់ការជនកំហូចប្រភេទនេះទៅតាមផ្លូវច្បាប់ កុំឱ្យមានការអន្តរាគមន៍ពីថ្នាក់លើឱ្យសោះ៕ប្រភពពីពលរដ្ឋរស់នៅសង្កាត់គោកចក បានលួចបង្ហើបឱ្យភ្នាក់ងារកោះសន្តិភាពដឹងថា ជនសង្ស័យខាងលើនេះ តែងតែអាងអំណាចរបស់ខ្លួន ដើរធ្វើបាបជំរិតយកលុយ ពីប្រជាពលរដ្ឋដែលជួសជុលផ្ទះបន្តិចបន្តួចនៅតំបន់២ជាញឹកញាប់។ពលរដ្ឋស្នើឱ្យសមត្ថកិច្ចចាត់ការជនកំហូចប្រភេទនេះទៅតាមផ្លូវច្បាប់ កុំឱ្យមានការអន្តរាគមន៍ពីថ្នាក់លើឱ្យសោះ៕

ដកស្រង់ពី៖កោះសន្តិភាព