Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​ដឹកនាង​ក្រមុំ​(​សតិ​មិនល្អ​)​ចូល​ផ្ទះ​ខ្លួន រំលោភ​ពេញ​១​រាត្រី ព្រឹក​ឡើង​ជាប់​ខ្នោះ

  • បោះពុម្ព

ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានអាណាព្យាបាលនារីរងគ្រោះម្នាក់ ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈដែលបុរសជាជនសង្ស័យរស់នៅក្នុងឃុំជាមួយគ្នានេះ បានចាប់រំលោភរំលោភសេពសន្ថវៈកូនស្រីរបស់គាត់ បានសម្រេចពេញមួយរាត្រី ។

ករណីឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ក្រោយពីអាណាព្យាបាលតាមទាន់ជាក់ស្តែងនៅចំណុចផ្ទះរបស់ជនសង្ស័យតែម្តង ស្ថិតក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។

ជនសង្ស័យដែលចាប់ខ្លួនពាក់ព័ន្ធរំលោភនារីក្រមុំ មានឈ្មោះ សួស ដេវ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។

រីឯនារីរងគ្រោះឈ្មោះ ន ច អាយុ២០ឆ្នាំ ជាមនុស្សមិនសូវគ្រប់(មនុស្សវិប្បលៈស្មារតី) រស់នៅក្នុងបន្ទុកឪពុកម្តាយ ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។បើតាមអាណាព្យាបាលរបស់នារីរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់គាត់ជាមនុស្សមិនគ្រប់លក្ខណៈ ជាធម្មតានាងតែងតែដើរបាត់ៗ ពីផ្ទះរហូត លុះដល់ពេលល្ងាចទើបវិលចូលផ្ទះវិញ ។ ស្រាប់តែល្ងាចថ្ងៃទី០៧ តុលា ២០២០ ពួកគាត់មិនឃើញកូន ត្រឡប់ចូលផ្ទះវិញទេ ទើបនាំគ្នាដើររក ប៉ុន្តែនៅតែមិនឃើញ ។

បន្ទាប់មកមានអ្នកជិតខាង បានប្រាប់ថា ឃើញកូនស្រីរបស់គាត់ ជិះម៉ូតូដើរលេង ទៅជាមួយបុរសឈ្មោះ សួស ដេវ ។ លុះព្រឹកឡើង ជួកគាត់ក៏ទៅរកនៅផ្ទះ សួស ដេវ តាមពាក្យគេប្រាប់ ស្រាប់តែឃើញ ជនសង្ស័យកំពុងចាប់រំលោភសេពសន្តវៈលើកូនស្រីគាត់នៅលើផ្ទះ ទើបពួកគាត់ឃាត់ខ្លួនប្រគល់ឲ្យប៉ូលិសតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលឃុំថ្មី ជនសង្ស័យឈ្មោះ សួស ដេវ បានសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្តវៈលើនារីរងគ្រោះ បានសម្រេចពិតមែន ។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព