Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាន​ច្រើន​គ្រឿង​ត្រូវ​កកស្ទះ ដោយ​​ការ​ផ្ទុះ​ការ​តវា់​រហូត​បិទផ្លូវ

  • បោះពុម្ព

ស្រុកស្ទឹងហាវ-ព្រះសីហនុ ៖ សមត្ថកិច្ចរដ្ឋបាលស្រុកស្ទឹងហាវឲ្យដឹងថា ថ្ងៃត្រង់ថ្ងៃទី០៨តុលា ស្ថិតនៅផ្លូវសម្តេចសង្ឃទេពវង្ស ចំណុចច្រកចូលទៅទីតាំងដីសង្គមកិច្ច ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ មានប្រជាពលរដ្ឋច្រើននាក់ បាននាំគ្នាបិទផ្លូវសម្តេចសង្ឃទេពវង្ស ( ស្ទឹងហាវ-វាលរេញ) ដោយដាក់ដុំថ្មនិងមែកឈើ បណ្តាលឱ្យចរាចរណ៍តាមផ្លូវនោះកកស្ទះជាខ្លាំង ។

ការបិទតវ៉ាបិទផ្លូវរបស់ប្រជាពលរដ្ឋ ធ្វើឱ្យយានយន្តមិនអាចបើកបរឆ្លងកាត់បានឡើយ ខណៈពួកគាត់បានតវ៉ាជំទាស់ទៅនឹងវិធានការរបស់រដ្ឋបាលស្រុក ចុះរុះរើសំណង់ដែលពលរដ្ឋសង់លើដីតំបន់នោះ។លោកឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវថ្លែងថា ករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានសម្របសម្រួលដោះស្រាយ ដោយសន្តិវិធី រហូតមកដល់រសៀលថ្ងៃដដែល ក្រោយការសម្របសម្រួលបន្ថែមពីថ្នាក់ដឹកនាំខេត្ត តំណាងដោយលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ចរាចរណ៍តាមផ្លូវនេះ បើកបានវិញហើយ ។

ចំពោះការសំណូមពររបស់ពលរដ្ឋ បើតាមលោកអភិបាលស្រុកបញ្ជាក់ថា ពលរដ្ឋដែលមិនមានដីសង់លំនៅឋានសូមឲ្យដាក់ពាក្យស្នើសុំទៅកាន់រដ្ឋបាលខេត្ត ដើម្បីថ្នាក់ដឹកនាំខេត្តពិនិត្យនិងដោះស្រាយបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព