Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ម​ករ​៤​នាក់​ឡើង​រុះ​មេរុបូជាសព​ បែរជា​ជួប​គ្រោះ​ស្មាន​មិន​ដល់​

  • បោះពុម្ព

ខេត្តកំពត ៖ កម្មករ៤នាក់ដែលឡើងរុះមេរុបូជាសពជិតខ្សែភ្លើង បានឆក់សន្លប់ទាំង៤នាក់ កាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី១១ ខែតុលា ២០២០ ស្ថិតនៅភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ។

កម្មករទាំង៤នាក់នេះមាន ៖ ១-ឈ្មោះ ឯក ឆៃ អាយុ២៨ឆាំ្ន, ២-ឈ្មោះ ឯក ប៊ុល អាយុ១៦ឆាំ្ន ទាំង២នាក់នេះជាបងប្អូននឹងគ្នា រស់នៅភូមិព្រៃផ្ដៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ។

៣-ឈ្មោះ ឈាន ឈឿន អាយ្២៧ឆាំ្ន នៅស្រុកដងទង់ និង៤-ឈ្មោះ ហុង តាក់ អាយុ២៧ឆ្នាំ នៅភូមិខ្នាច ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។ លោកវរសេនីយ៍ទោ ទន់ រ៉ូ អធិការនគរបាលស្រុកបន្ទាយមាស បានឲ្យដឹងថា កម្មករទាំង៤នាក់នេះបានដំឡើងមេរុបូជាសពអ្នកភូមិនៅភូមិគាថាវង្សនាល្ងាចថ្ងៃ១០ ខែតុលា ។

លុះនៅព្រឹកថ្ងៃទី១១ ខែតុលា ពួកគេទាំង៤នាក់ក៏បានឡើងទៅរុះមេរុបូជាសពនោះវិញ ដែលនៅកៀកនឹងខ្សែភ្លើងស្រាត ស្រាប់តែឃើញធ្លាក់ពីលើមេរុមកដី ធ្វើឲ្យអ្នកនៅក្នុងរោងបុណ្យភ័យស្លន់ស្លោ ។

លោកអធិការថ្លែងថា កម្មករទាំង៤នាក់នេះ គ្រាន់តែជួបគ្រោះថ្នាក់ត្រូវចរន្តអគ្គិសនីស្រូបប៉ុណ្ណោះ ប៉ុន្តែមិនបានបាត់បង់ជីវិតទេ ។ភ្លាមៗនោះ អ្នកភូមិបានយកអ្នកទាំង៤នាក់ទៅកប់ក្នុងគំនរខ្សាច់ ដើម្បីបន្ថយកម្ដៅនៅក្នុងខ្លួន ។ លុះប្រមាណ១ម៉ោងក្រោយមក ក៏បានដឹកតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ដើម្បីធ្វើការព្យាបាលបន្ត ៕

ដកស្រង់ពិ៖កោះសន្តិភាព