Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រី​ស្អាត​មុខស្រស់ ​ចូល​ចិត្ត​ប្រើ​ហិង្សា​លើ​អ្នកបម្រើ​នៅផ្ទះ ទ្រាំ​លែង​បាន​នាង​តូច​រត់​ចេញ​មក​ប្តឹង

  • បោះពុម្ព

ខេត្តកណ្តាល ៖ ថៅកែស្រីមុខស្រស់ស្អាត ប៉ុន្តែចិត្តព្រៃផ្សៃ ប្រើហិង្សាជាច្រើនលើកច្រើនសារវាយធ្វើបាបអ្នកបម្រើស្រីដែលនាងនៅជាអនីតិជននៅឡើយ ទីបំផុត ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួននិងបញ្ជូនថៅកែស្រីរូបនេះ មកតុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីជាជនសង្ស័យមានឈ្មោះ ដាំង រស្មី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាមេផ្ទះ ។ ខណៈពេលនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកណ្តាល នៅឡើយ ។

ចំណែកនារីរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើនៅតាមផ្ទះ មានស្រុកកំណើតនៅភូមិ អូរអង្គរឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ប្រភពពីសមត្ថកិច្ច បានបន្តថា កាលពីថ្ងៃទី៦ មិថុនា ២០២០ មីងបង្តើតរបស់ជនរងគ្រោះ គឺឈ្មោះ សុខ ស្រីមុំ មុខរបរជាកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា បាននាំជនរងគ្រោះជាក្មួយស្រី មកធ្វើការជាអ្នកបម្រើនៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិសង្កាត់ដូចខាងលើ ។ ចាប់តាំងពីពេលដែលនាងបានមកធ្វើការជាអ្នកបម្រើនៅផ្ទះថៅកែស្រីរូបនេះតែងតែប្រើអំពើឃោរឃៅ វាយដំមកលើនារីរងគ្រោះរហូត ពេលខ្លះយកវែកសម្ល វាយក្បាល វាយមុខ បណ្តាលអោយបែកហូរឈាម ពេលខ្លះទៀត បានកាបិតប៉័ងតោ វាយក្បាល និងដាច់មុខ បណ្តាលអោយបែកហូរឈាម ជាច្រើនលើកច្រើនសារ ហើយមិនបាននាំនាងទៅពេទ្យ ឬទិញថ្នាំព្យាបាលនាងទេ ហើយបង្ខំអោយនាងធ្វើការងារផ្ទះ ទោះបីជានាងឈឺក៏ដោយ ។

ប្រភពដដែល អោយដឹងទៀតថា នៅថ្ងៃទី៨ តុលា ២០២០ ថៅកែស្រី បានប្រើនារីរងគ្រោះអោយយកកូនចានបបរ ស្លាបព្រា និងកែវ មកអោយ តែយកមកមិនទាន់ចិត្ត ត្រូវបានថៅកែស្រី យកវែកសម្លវាយបែកចិញ្ចើមខាងស្តាំបែកហូរឈាម ។ ភ្លាមពេលនោះនាងបានដើរចូលទៅក្នុងបន្ទប់ យកអាវ មកទប់ឈាម កុំអោយហូរ ។

លុះស្អែកឡើង ថ្ងៃទី៩ តុលា ២០២០ ថៅកែស្រី បានប្រើអោយនាង អាំងត្រី និងមើលសម្ល ដោយសារតែនាងអាំងត្រីមិនឆ្អិនល្អ ថៅកែស្រីក្តៅចិត្ត បានទាញយកវែក វាយចំចិញ្ចើម មុខខាងឆ្វេង បណ្តាលអោយបែកហូរឈាម ចំពីលើស្នាមកាំបិតចាស់ ដែលថៅកែរូបនេះធ្លាប់វាយ ហើយពេលនោះដែរថៅកែស្រីនាង បានប្រើអោយនាង មកទិញទឹកត្រី ខាងក្រៅផ្ទះ ទើបនាងមានឱកាសល្អ ក៏បានរត់ចេញហើយហៅម៉ូតូឌុប ជិះអោយជូនមកស្ថានីយ៍វិទ្យុ ABC នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីអោយជួយប្រាប់ទៅម្តាយ ឲ្យមកយកនាងទៅផ្ទះវិញផង ។

ពេលដែលបានឮព័ត៌មានតាមវិទ្យុ ABC ផ្សាយនោះ កម្លាំងជំនាញសហការជាមួយនគរបាលក្រុងតាខ្មៅ តាមបញ្ជាលោកស្នងការ ព្រមទាំងបានសហការណ៍ជាមួយលោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាល និងការិយាល័យសង្គមកិច្ច ក្រុង និងមន្ត្រីជំនាញមន្ទីរសង្គមកិច្ច បានចុះទៅដល់កន្លែងស្ថានីយ៍វិទ្យុABC និងបាននាំនាងដាក់ពាក្យបណ្តឹងព្រមទាំងនាំនាងមកកាន់មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល ធ្វើការសាកសួរជនរងគ្រោះហើយ បាននាំជនរងគ្រោះទៅពិនិត្យរបួសស្នាម លើរាងកាយ ។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីសាកសួរ និងពិនិត្យឃើញស្នាមរបួសជាក់ស្តែង ទើបសមត្ថកិច្ច សម្រេចឃាត់ខ្លួនថៅកែស្រីរូបនេះ បញ្ជូនមកតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព