Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​២​នាក់​ជិះឌុប​គ្នា​ទៅ​ធ្វើ​សកម្ម​ភាព​លើ​នារី​ម្នាក់​ តែចុងក្រោយ​រត់​មិន​រួច

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើសម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿងពីស្ត្រីម្នាក់ក្នុងខណៈពេលដែលនាងកំពុងជិះម៉ូតូ១គ្រឿងតាមផ្លូវហើយនិយាយទូរស័ព្ទបណ្ដើរ ។

លុះពេលឆក់បានហើយក៏ព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែរត់មិនរួចឡើយ ដោយស្ត្រីរងគ្រោះស្រែកថា ចោរៗ និងដេញតាមបង្កឲ្យមានការភ្ញាក់ផ្អើល ទើបគេនាំគ្នាជួយចាប់បានភ្លាមៗទាំង២នាក់ ប្រគល់ជូននគរបាលចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីត្រង់ចំណុចភ្លើងស្តុបកែងផ្លូវតាកន ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី១-ឈ្មោះ ជួន សុខជាតិ អាយុ១៤ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម ។ ទី២-ឈ្មោះអេឡិច តារាពេជ្រ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ យឹម ធានី អាយុ២២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនត្រូវជនសង្ស័យឆក់យកទូរស័ព្ទម៉ាក Iphone ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូ១គ្រឿងធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ឈាមជ្រូក១គ្រឿង ពាក់ផ្លាកលេខ កំពង់ចាម 1G-4244 តាមពីក្រោយ បានធ្វើសកម្មភាពឆក់យក ។

ទោះជាបែបណា ជនសង្ស័យក៏ត្រូវបានចាប់ខ្លួនយ៉ាងទាន់ហន់ ។ ក្រោយពេលអ្នកធ្វើដំណើរជួយដេញតាមរហូតដល់ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ទើបតាមទាន់និងឃាត់ខ្លួនបានហើយវាយម្នាក់១ដៃ១ជើងទ្រមខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ សាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ដកស្រង់ពី៖កោះសន្តិភាព