Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មករ​សំណង់ម្នាក់​​​ធ្លាក់​ពី​លើ​ជាន់​ទី​៣​ ខណៈម្ចាស់​បុរី​ព្យាយាម​លាក់បាំង​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្មករសំណង់បុរីប្លូ៊ដាយមិនម្នាក់បានធ្លាក់ពីលើអគារជាន់ទី៣ បណ្តាលអោយបាត់បង់ជីវិតនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយម្ចាស់ការរដ្ឋានសំណង់នេះបានព្យាយាមលាក់បាំងព័ត៌មាន ដោយពុំរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឡើយ រួចនាំគ្នាដឹកសពទៅខេត្តសៀមរាបបាត់ ។

ក្រោយមកទើបនគរបាលខណ្ឌជ្រោយចង្វារដឹងក៍បានអញ្ជើញមេការទៅសាកសួរទាំងយប់។ហេតុកាណ៍គ្រោះថ្នាក់ខាងលើនេះ បើតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា បានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅក្នុងការរដ្ឋានបុរីប្លូ៊ដាយមិន ស្ថិតនៅក្រុមទី៧ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

តាមប្រភពពីនគរបាលខណ្ឌជ្រោយចង្វារបានអោយដឹងថា កម្មកររងគ្រោះឈ្មោះ អាន ចូច ភេទប្រុស អាយុ២១ឆ្នាំ ជាជាងសំណង់ផ្នែកក្តារពុម្ព ស្នាក់នៅទីតាំងបុរីខាងលើ និងមានស្រុកកំណើតនៅឃុំគោកជូន ស្រុកអង្គជុំ ខេត្តសៀមរាប ។

តាមប្រភពព័ត៌មានបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ មេការឈ្មោះ ឡាយ ហ៊ល បានបញ្ជាអោយជនរងគ្រោះមកដំឡើងក្តារពុម្ពនៅក្នុងការដ្ឋានខាងលើ ខណៈនោះ ជនរងគ្រោះឡើងទៅជាន់ទី៣ ក៍បានរអិលជើងធ្លាក់មកក្រោយ បណ្តាលអោយរងរបួសធ្ងន់ (តែអ្នកខ្លះថា ជនរងគ្រោះបាត់បង់ជីវិតតាំងពីកន្លែងកើតហេតុមកម៉្លេះ) ។

តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះ មេការក៍ដូចជាកម្មករដូចគ្នាក៍បានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន លុះពេលទៅដល់ ត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបាត់បង់ជីវីតទៅហើយ ។

តាមប្រភពព័ត៌មានបានអោយដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់បាត់បង់ជីវិតកម្មករម្នាក់ខាងលើ មេការពុំបានរាយការណ៍ប្រាប់នគរបាលមូលដ្ឋានឡើយ ក៍បានហៅរថយន្តដឹកទៅធ្វើបុណ្យនៅស្រុកក្នុងតម្លៃ៦០០ដុល្លារ ។

លុះក្រោយមកនៅវេលាល្ងាច ទើបសមត្ថកិច្ចដឹង ហើយនគរបាលប៉ុស្តិ៍ព្រែកតាសេកនិងនគរបាលខណ្ឌជ្រោយចង្វារក៍បានចុះទៅសាកសួរ តែខាងបុរីមិនអនុញ្ញាតអោយចូលឡើយ ។

ទើបហៅមេការទៅសាកសួរនៅអធិការដ្ឋានខណ្ឌទាំងយប់ ក្រោយមកទើបអោយត្រឡប់ទៅវិញ ។ គួរបញ្ជាក់ថា មានបុរីជាច្រើននាពេលកន្លងមក បានចាត់ទុកបុរីរបស់ខ្លួន ដូចជាតំបន់ស្វយ័ត ដោយដាក់កម្លាំងសន្តិសុខការពារ មិនអោយអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានចេញចូលឡើយនៅពេលមានរឿងកើតឡើង ៕

ដកស្រង់ពី៖កោះសន្តិភាព