Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រក​ឃើញ​ហើយ ជន​រង​គ្រោះ​ដែល​ត្រូវ​ទឹក​កួច​យក​ទៅ​បាត់​អស់​២​ថ្ងៃ​មក​ហើយ

  • បោះពុម្ព

ខេត្តកំពង់ឆ្នាំង ៖ សពបុរសដែលត្រូវបានទឹកហូរកួចយកទៅបាត់កាលពីរសៀលថ្ងៃទី17 ខែតុលានោះ ពេលនេះត្រូវបានរកឃើញហើយនៅម៉ោង1និង30នាទីរសៀលថ្ងៃទី19 ខែតុលា ឆ្នាំ2020នេះ ដែលមានចម្ងាយជាង1គីឡូម៉ែត្រពីកន្លែងកើតហេតុ ។លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី 19 ខែតុលានេះថា សពជនរងគ្រោះខាងលើឈ្មោះ ទេព ប៊ឿន អាយុ41ឆ្នាំ មានទីលំនៅភូមិជីប្រង ឃុំជៀបស្រុកទឹកផុស បានរកឃើញហើយនៅរសៀលនេះ គឺមានចម្ងាយជាង1គីឡូម៉ែត្រពីកន្លែងកើតហេតុ ។

សពជនរងគ្រោះបានអណ្ដែតជាប់នៅក្រោមគុម្ពឫស្សីដែលពិបាកនឹងមិនឃើញ ប៉ុន្តែដោយកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាល ក៏ដូចជា ប្រជាការពារ និងប្រជាពលរដ្ឋ បានព្យាយាមបន្តតាមរក ទើបបានប្រទះឃើញ ។

លោកអធិការនគរបាលស្រុកទឹកផុសបានបញ្ជាក់ថា ក្រោយពីការប្រទះឃើញសពជនរងគ្រោះ ក៏បានស្រង់យកមកដាក់លើគោក ដើម្បីធ្វើកោសល្យវិច័យរួច ទើបបានប្រគល់សពជនរងគ្រោះទៅឱ្យគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ។

សូមរំលឹកថា កាលពីវេលាម៉ោង12និង30នាទីរសៀល ថ្ងៃទី17 ខែតុលា បុរសរងគ្រោះបានហែលទឹកទៅកាប់ដើមឬស្សី លុះពេលកាប់បានហើយ ក៏ហែលទឹកទាញដើមឫស្សីត្រឡប់មកវិញ ប៉ុន្តែចៃដន្យគ្រោះអាក្រក់ទឹកកហូរខ្លាំងពេក ក៏បណ្ដាលឲ្យហូរកួចបុរសជាជនរងគ្រោះលិចបាត់ទៅតែម្តង។ចាប់តាំងពីពេលនោះមក សមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋបានប្រឹងប្រែងស្រាវជ្រាវរក លុះរហូតដល់រសៀលថ្ងៃទី19 តុលានេះ ទើបប្រទះឃើញជនរងគ្រោះ ។ គួរបញ្ជាក់ថា ជនរងគ្រោះមានប្រពន្ធនិងកូន4នាក់ សុទ្ធតែនៅក្នុងបន្ទុក ៕

ដកស្រង់ពី៖កោះសន្តិភាព