Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សព​ទារក​ម្នាក់​ត្រូវ​បាន​គេ​យក​មក​បោះចោល នៅ​ក្បែរ​របង​វិទ្យាល័យ​វត្ត​ភ្នំ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សាកសពទារកម្នាក់ ដែលគេសង្ស័យថាបានស្លាប់បាត់ទៅហើយនោះ ទំនងជាត្រូវបានម្តាយរុំក្រមាក្រហមដាក់កេះបិទមាត់ជិតយកមកទុកចោលជាប់ក្បែររបងវិទ្យាល័យវត្តភ្នំ ទាល់តែអ្នកអនាម័យមកបើកមើលទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលដ្ឋ និងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។

ហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្បែររបងសាលាវិទ្យាល័យវត្តភ្នំ តាមបណ្តោយផ្លូវលេខ៧៤ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញមានរថយន្តតាល់ស៊ីប្រភេទួរីសចំនួនពី ២ទៅ៣គ្រឿង បាននាំគ្មាឈប់តម្រៀបគ្នាជាហូរហែរនៅតាមបណ្តោយផ្លូវ៧៤ក្បែរនេះ។

លុះពេលរថយន្តតាក់ស៊ីទាំងនោះបានបើកចេញទៅអស់ប៉ុន្តែមិនឃើញយកកេះមួយនេះទៅសោះ ដោយគាត់គិតស្មានថា វាជាកេះទំនិញរបស់ប្រជាពលរដ្ឋអ្នកជិះរថយន្តហើយម៉ិចបានមិនយកកេះនោះទៅផង?។

ស្ត្រីដដែលក៏បានប្រាប់បន្តទៀតថា គាត់បានឃើញជនអនាថាម្នាក់បានដើរមកដល់យកជើងឆ្កឹះមើលតែគេមិនចាប់អារម្មណ៍ហើតក៏ដើរហួសទៅបាត់ទៀត គាត់ក៏ប្រាប់ទៅអ្នកបោសសម្អាតម្នាក់ឱ្យទៅមើលស្រាប់តែយកជើងឆ្កិះមើលទន់ៗមានការសង្ស័យថាជាសត្វឆ្កែងាប់ទើបបើកកេះមើលស្រាប់តែឃើញសាកសពទារកម្នាក់ ត្រូវបានគេរុំក្រមាជិតខ្ចប់ដាក់នៅក្នុងកេះមួយនេះ ហើយគាត់ក៏ថតទុករួចប្រាប់ប្អូនគាត់ជាសន្តិសុខក៏រាយការជាបន្តបន្ទាប់ទៅប្រាប់កម្លាំងមានសមត្ថកិច្ច និងបង្កការភ្ញាក់ផ្អើលកើតឡើងតែម្តង។

ពេលដែលទទួលបានដំណឹងពីការប្រទះឃើញសាកសពរបស់ទារកម្នាក់ត្រូវបានគេខ្ចប់ក្រមាដាក់ក្នុងកេះក្រដាស់យកមកដាក់ចោលនៅរបងវិទ្យាល័យវត្តភ្នំ រួចហើយកម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់ដាក់បារ៉ាស់ធ្វើការត្រួតពិនិត្យផងដែរ។

ក្រោយពីការភ្ញាក់ផ្អើលកើតឡើងកម្លាំងមានសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ សហការជាមួយនឹងកម្លាំងជំនាញកោសល្យវិច្ច័យ និងអង្គការពាក់ព័ន្ធជាច្រើនបានចុះមកដល់បានមកដល់ និងយកសាកសពទារកម្នាក់នេះទៅធ្វើកោសល្យជាបន្តទៅទៀតផងដែរ ដោយមិនមានអ្នកណាម្នាក់បានដឹងថា គេបានស្លាប់នៅក្នុងឬក៏ក្រៅផ្ទៃម្តាយ ឬក៏យ៉ាងណាទេ?៕

ដកស្រង់ពី៖កោះសន្តិភាព