Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​យុវវ័យ​២​នាក់ ក្នុង​សួន​កា​ណា​ឌី​យ៉ា ឆែក​ឃើញ​អាវុធ​ខ្លី​ប្រើ​ហ្គា​ស​១​ដើម

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្មេងស្ទាវប្រុស-ស្រី២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន កាលពីវេលាម៉ោង២១ និង៤០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យរាជធានីភ្នំពេញ ក្រោមបទសង្ស័យ ប្រើប្រាស់អាវុធខ្លីបាញ់ហ្គាស ។

ប្រភពពីមន្ត្រីប៉ុសិ៍្ត បានឲ្យដឹងថា យុវវ័យប្រុសស្រី២នាក់ បានធ្វើដំណើរឆ្លងកាត់ គោលដៅត្រួតពិនិត្យ ដោយម៉ូតូ១គ្រឿង ម៉ាកប៊ីត ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1S-5102 និងមានអាវុធខ្លីជ័រ ១ដើម ប្រើហ្គាស សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន និងនាំមកសួរនៅផ្នែកជំនាញព្រហ្មទណ្ឌ ។

ដោយឡែក លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងបន្ថែមថា មនុស្សប្រុសស្រីទាំងពីរនាក់នេះ សមត្ថកិច្ចមានការសង្ស័យ ទៅលើអាវុធបាញ់ហ្គាស ។ យ៉ាងណា នៅពេលនេះ មន្ត្រីផ្នែកជំនាញព្រហ្មទណ្ឌ កំពុងសួរនាំនៅឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព