Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋ​រាប់​សិប​នាក់​ព្រួត​គ្នា​វាយ​ក្របី​ញី​១​ក្បាល ក្រោយ​ពី​វ័ធ​ត្រូវ​មនុស្ស​៣​នាក់

  • បោះពុម្ព

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរាប់សិបនាក់បានលើកគ្នាព័ទ្ធ និងវាយសំពងក្របីញី១ក្បាល រហូតដល់ក្របីញីនោះងា.ប់ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមាត់ព្រែក ខាងកើតភូមិស្គារ ស្ថិតក្នុងឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ដោយសារតែក្របីញីមួយក្បាលនោះ បានវ័ធត្រូវមនុស្សបណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់២នាក់ កាលពីរសៀលថ្ងៃទី៣១ ខែតុលាម្ល៉េះ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវក្របីញីនេះវ័ធ មានចំនួន៣នាក់ ក្នុងនោះទី១-ឈ្មោះ ណេន យ៉េន ភេទប្រុស អាយុ៥១ឆ្នាំ រងរបួសកែងដៃ និងដងខ្លួន។ ទី២-ឈ្មោះ ណេន ចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ រងរបួសធ្ងន់ត្រង់កំភួនជើងខាងស្ដាំ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ឃុំព្នៅទី២ ភ្លាមៗ ក្រោយពេលកើតហេតុ និងទី៣-ឈ្មោះ រឿន រេន ភេទប្រុស អាយុ៤៧ឆ្នាំ រងរបួសធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត ខណៈពេលបញ្ជូនដល់មណ្ឌលសុខភាពព្នៅទី២។

សមត្ថកិច្ចដដែលនេះបានបន្តទៀតថា ជនរងគ្រោះឈ្មោះ ណេន យ៉េត និង ណេន ចំរើន គឺត្រូវជាបងប្អូនបង្កើតនឹងគ្នា និងមានមុខរបរជាឈ្មួញដើរទិញក្របី ហើយនៅថ្ងៃកើតហេតុខាងលើនេះ ឈ្មោះ ណេន យ៉េត ជាបងទិញក្របីបាន៨ក្បាល ចំណែកប្អូនប្រុសឈ្មោះ ណេន ចំរើន ទិញក្របីមេបាន១ក្បាល រួចក៏បានដឹកយកមកដាក់ឡានជាមួយគ្នា ប៉ុន្តែពេលកំពុងតែដឹក ក្របីមេនោះបានវ័ធទាំង២នាក់បងប្អូន និងឈ្មោះ រឿន រេន ដែលជាកូនចៅ បណ្តាលឱ្យរងរបួសធ្ងន់ ហើយក្របីនោះក៏រត់ចូលព្រៃបាត់ទៅតែម្តង។

ក្រោយពីនាំយកជនរងគ្រោះទៅដល់មន្ទីរពេទ្យរួច នៅព្រឹកថ្ងៃបន្ទាប់ គឺថ្ងៃទី១ ខែវិច្ឆិកានេះ ក្រុមគ្រួសារជនរងគ្រោះ ក៏បានប្រមូលគ្នារាប់សិបនាក់ចូលព្រៃតាមរកក្របីញីដែលវ័ធមនុស្សបណ្តាលឱ្យរបួស និងបាត់បង់ជីវិតនោះ រហូតបានឃើញ ហើយក៏ឡោមព័ទ្ធវាយសំពងក្របីញីនោះ រហូតដល់វាងា.ប់នៅក្នុងថ្លុកឈាម នារសៀលថ្ងៃទី១ ខែវិច្ឆិកានោះតែម្តងទៅ។

បើតាមពលរដ្ឋទាំងនោះបានអះអាងថា ការព័ទ្ធវាយសម្លា.ប់ក្របីញីនេះ គឺទី១-ដើម្បីបញ្ចេញកំហឹងផង និងទី២-ដើម្បីការពារកុំឱ្យមានអ្នកស្រុកណាផ្សេងទៀត ត្រូវរងគ្រោះដោយសារតែក្របីញីនេះវ័ធទៀត ព្រោះតែក្របីញី១ក្បាលនេះ កាចសាហាវខ្លាំងណាស់៕

ដកស្រង់ពី៖កោះសន្តិភាព