Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនប្រុស​តិរច្ឆាន​ម្នាក់​ផឹក​ស្រវឹង ទាញ​អង្រែ​បុក​គ្រឿង​វាយ​ម្តាយបង្កើត​ស្លាប់

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ កូនប្រុសតិរច្ឆានម្នាក់ ផឹកស្រាស្រវឹងហើយរករឿងឈ្លោះ ហើយយកអង្រែបុកគ្រឿងវាយទៅលើម្តាយបណ្តាលអោយស្លាប់ ត្រូវសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង តាមចាប់ខ្លួនបានធ្វើនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យឹម ធី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបន្ទាយ ឃុំស្វាយយា ស្រុកស្វាយជ្រំ ។ ចំណែកម្ដាយរងគ្រោះមានឈ្មោះ យិន រី អាយុ៦៩ឆ្នាំ មុខរបរកសិករ ។

ប្រភពបន្តថា នាម៉ោង០៧និង១០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យម្នាក់ ត្រូវជាកូន ក្រោយផឹកស្រាស្រវឹង ហើយបានឈ្លោះប្រកែកគ្នាជាមួយម្តាយបង្កើតខ្លួន និងឈានដល់យកអង្រែបុកគ្រឿង វាយសំពងទៅលើម្តាយ បណ្តាលអោយបែក ដេកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

 

ក្រោយទទួលបានរបាយការណ៍ភ្លាមៗ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ប៉ុស្តិ៍រដ្ឋបាល តាមចាប់ខ្លួនជនសង្ស័យតែម្តង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព