Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញៀវ​មកបុណ្យសព​​ ពុល​​ម្ហូប​អា​ហារ​ ដឹក​​សង្គ្រោះ​​​​​ផ្អើល​ភូមិ​

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រីចំនួន៧៤នាក់ ក្នុងនោះស្រី៤៣នាក់ ដែលបាននាំគ្នាមកចូលរួមបុណ្យសពគម្រប់មួយឆ្នាំ នៅភូមិអំពិល ឃុំប៉ឺស២ ស្រុកក្រូចឆ្មារបានពុលម្ហូបបុណ្យ ក្នុងនោះត្រូវបានគេសន្និដ្ឋានអាចមកពីត្រសក់ត្រាំ និងសម្ល។

ហេតុការណ៍នេះ កើតឡើងនៅល្ងាចថ្ងៃទី០២ វិច្ឆិកា ២០២០ រហូតមកដល់ថ្ងៃទី០៤វិច្ឆិកា ក្នុងនោះ ៥៤នាក់ត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មកដល់ព្រឹកថ្ងៃទី០៥ វិច្ឆិកា អ្នកដែលមានអាការពុលក្អួតចង្អោរ រាករូស ទន់ដៃជើង បាននាំគ្នាចេញពីពេទ្យត្រឡប់មកផ្ទះវិញជាបណ្ដើរៗនៅសល់តែមួយចំនួនប៉ុណ្ណោះ ។

លោកហួង ខេមរា នាយប៉ុស្តិ៍រដ្ឋបាលឃុំប៉ើស២ បានប្រាប់ឲ្យដឹងថា លោកយាយឈ្មោះវ៉ា ឡេង អាយុ៧៣ឆ្នាំ បានរៀបចំបុណ្យសពគម្រប់មួយឆ្នាំឱ្យប្ដីរបស់គាត់ឈ្មោះតាអុល ដែលបានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី០២ វិច្ឆិកា ដោយមានញាតិមិត្តជិតឆ្ងាយបានចូលរួមទទួលទានអាហារជាបន្តបន្ទាប់។

រហូតមកដល់វេលាម៉ោងជាង០៥ល្ងាច ភ្ញៀវដែលបានមកចូលរួមក្នុងនោះ មានអ្នកខ្លះមានអាការឈឺពោះ ក្អួតចង្អោរ ឈឺក្បាល ដោយបាននាំគ្នាចេញត្រឡប់ទៅផ្ទះជាបណ្ដើរៗ គ្រាន់តែអ្នកមកចូលរួមបុណ្យចំនួន ៧៤នាក់ដែលបានពុល។

លោកនាយប៉ុស្តិ៍ប៉ើស២ បានប្រាប់បន្តថា ដោយឃើញមានហេតុការណ៍បែបនេះម្ចាស់ដើមបុណ្យក៏បានយកម្ហូបអាហាររួមទាំងត្រសក់ត្រាំទៅចាក់ចោលទាំងអស់ ដើម្បីបញ្ចៀសមិនឱ្យមានអ្នកក្រោយពុលបន្តទៀត។ក្នុងនោះមានខ្លះទៀតពេលយប់ក៏បានឈឺពោះជាបន្តបន្ទាប់ ប៉ុន្តែមិនមានអ្នកណាម្នាក់មានអាការៈធ្ងន់ធ្ងរលោកទេ លុះព្រឹកឡើងក៏បាននាំគ្នាមកកាន់មណ្ឌលសុខភាពនិងខ្លះទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយបន្តោងសេរ៉ូមនិងបន្សាបជាតិពុល ដែលមាននៅក្នុងខ្លួន។នៅល្ងាចថ្ងៃទី០៤វិច្ឆិកា មន្ត្រីជំនាញការិយាល័យសុខាភិបាលស្រុករួមទាំងអាជ្ញាធរបាននាំគ្នាមកកាន់ផ្ទះបុណ្យដើម្បីសួរនាំរកមូលហេតុច្បាស់លាស់និងយកត្រសក់ត្រាំដែលនៅសេសសល់ យកទៅពិនិត្យតែត្រសក់ត្រាំទាំងនោះត្រូវបានម្ចាស់ដើមបុណ្យបានយកចាក់ចោលអស់រលីង តាំងតែពីល្ងាចថ្ងៃទី០២ វិច្ឆិកាម្ល៉េះ។

សូមបញ្ជាក់ថាក្រៅពីភ្ញៀវមកចូលរួមបុណ្យសពគម្រប់០១ឆ្នាំរបស់តាអុល ចំណែកចុងភៅវិញដែលម្ចាស់ដើមបុណ្យ ពឹងឲ្យមកជួយធ្វើម្ហូបក៏ត្រូវបានពុលដែរ។ នៅក្នុងហេតុការណ៍នេះត្រូវបានមន្ត្រីសុខាភិបាលស្រុកបានធ្វើការសន្និដ្ឋានការពុលនេះអាចបណ្ដាលមកពីត្រសក់ត្រាំនិងសម្ល។

ក្រោយពីហេតុការណ៍ពុលភ្ញៀវមកចូលរួមបុណ្យ លុះព្រឹកថ្ងៃទី០៣វិច្ឆិកា គេបានរៀបចំម្ហូបអាហារសារជាថ្មីក្នុងនោះរួមមានទាំងព្រះសង្ឃដែលនិមន្តមកសម្ដែងព្រះធម៌ និងបានឆាន់បាយរួមទាំងម្ហូបអាហារគឺមានសភាពធម្មតាមិនមានអ្វីកើតឡើងនោះទេ។

ចំណែកលោក ទូច អភិបាលស្រុកក្រូចឆ្មារវិញបានឲ្យដឹងដែរថា ក្រោយពីមានហេតុការណ៍មនុស្សពុលម្ហូបអាហារទៅចូលរួមក្នុងកម្មវិធីបុណ្យខាងលើ។ កាលព្រឹកថ្ងៃទី០៤វិច្ឆិកា ២០២០ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ប្រធានក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺចំនួន៥៤នាក់ ក្នុងនោះស្រីចំនួន២៨នាក់ ដែលបានសម្រាកនៅមន្ទីពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមទាំងបានឧបត្ថម្ភអ្នកជំងឺក្នុងម្នាក់ចំនួន៥ ម៉ឺនរៀល អ្នកកំដរអ្នកជំងឺក្នុងម្នាក់២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូពេទ្យ ក្នុងម្នាក់ចំនួន១០ម៉ឺនរៀលផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព