Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទុ​ស្សេ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​អស់​២​ខ្នង​ទាំង​យប់

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួនពីរខ្នងមានពីរម្ចាស់ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់។ ហេតុតែការណ៍នោះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យនៃអធិការរដ្ឋាននគរបាលស្រុក ចេញមកអន្តរាគមន៍ជួយបាញ់ពន្លត់ផងដែរ។

លោកវរសេនីយ៍ទោ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែកបានឲ្យដឹងថា ក្រោយពីកម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានរាយការណ៍ពីគ្រោះអគ្គិភ័យនេះរូបលោកបានបញ្ជាឱ្យក្រុមពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ជាបន្ទាន់ហើយនៅក្នុងហេតុការណ៍នោះរូបលោកក៏បានដឹកនាំកម្លាំងចុះដោយផ្ទាល់ផងដែរតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត។

អធិការនគរបាលស្រុកពញាក្រែកបន្តថា ចំពោះលំនៅដ្ឋានដែលរងដោយគ្រោះអគ្គិភ័យក្នុងនោះរួមមាន៖ ១.ឈ្មោះ នៃ ណយ ភេទស្រី អាយុ៤៣ឆ្នាំឆេះអស់ផ្ទះចំនួន១ខ្នង ប្រាក់រៀល ចំនួន១.៥លានរៀល និងសម្ភារប្រើប្រាស់មួយចំនួនធំ។ ២.ឈ្មោះ.នៃ យ៉ាត ភេទស្រី អាយុ៥៨ឆ្នាំ ឆេះផ្ទះ១ខ្នង មាស៤ជី និងសម្ភារប្រើប្រាស់ មួយចំនួនធំ។ មូលហេតុបណ្តាលមកពី ទុស្សេខ្សែភ្លើងចេញពីផ្ទះទី១ ហើយក៏បានឆេះសន្ធោសន្ធៅរាលដាលមកផ្ទះទី២ បណ្ដាលឱ្យឆេះខ្ទេចតែម្ដង។

ក្នុងករណីខាងលើនេះមិនបណ្តាលឲ្យមានមនុស្ស រងរបួសទេ អធិការដ្ឋានស្រុកបានប្រើប្រាស់ឡានទឹកពន្លត់អគ្គីភ័យអស់ចំនួន១រថយន្តទើបគ្រោះអគ្គិភ៏យនោះរលត់ជាស្ថាពរ។នគរបាលមូលដ្ឋានវិញប្រាប់ឲ្យដឹងដែរថា ក្រោយពីអគ្គិភ័យបានរលត់ទាំងស្រុងបន្ទាប់មកស្រាប់តែមេឃបានបង្អុរភ្លៀងធ្លាក់មកតែម្ដង។

លុះមកដល់ព្រឹកថ្ងៃទី៨ វិច្ឆិកា ត្រូវបានអាជ្ញាធរមូលដ្ឋានបានរៀបចំនាំយកអំណោយមួយចំនួនទៅចែកជូនដល់អ្នកដែលរងគ្រោះដោយអគ្គិភ័យចំនួនពីរគ្រួសារនេះ៕

ដកស្រង់ពី៖កោះសន្តិភាព