Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជីវករ​លក់​មាស​នៅ​ផ្សារ​កំពង់ត្រាច ខឹងសម្បា​នឹង​អាជ្ញាធរ​ចុះ​មក​វាយ​សំណង់​ចោល

  • បោះពុម្ព

ខេត្តកំពត ៖ អាជ្ញាធរស្រុកកំពង់ត្រាចមានកងរាជអាវុធហត្ថស្រុកមាននគរបាលស្រុករួមទាំងមន្ទីរសាលាស្រុកដឹកនាំដោយលោក ជួន សុភា អភិបាលរងស្រុក កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា កន្លងទៅ បានមកចុះមកវាយខឿនសំណង់តូបដែលរៀបលយចូលទៅលើផ្លូវសាធារណៈក្នុងផ្សារកំពង់ត្រាច។

ខឿនដែលរៀបលយចូលទៅលើផ្លូវសាធារណៈក្នុងផ្សារហើយអាជ្ញាធរបានវាយចោលនោះមានទទឹងកន្លះម៉ែត្រ និងបណ្ដោយប្រវែងប្រហែល៣ម៉ែត្រ។ ទោះបីជាមានការវាយកម្ទេចចោលសំណង់ដែលម្ចាស់លក់គ្រឿងអលង្ការធ្វើលយចូលទៅលើផ្លូវសាធារណក៍ដោយក៏គ្មានអ្នកណាម្នាក់ចេញមុខមករារាំងឡើយ។

ប៉ុន្តែអាជីវកម្ចាស់តូបឈ្មោះ អ៊ុក ស្រីលី បានខឹងសម្បា និងបង្ហូរទឹកភ្នែកហើយស្រែកថាអាជ្ញាធរពិតជាអយុត្តិធម៌ណាស់ត្រង់គេបាំងសង្ក័សីបានថែមទាំងតូបខ្លះទៀតគេរៀបខឿនបានរំលោភលើផ្លូវសាធារណៈបានហេតុអីមើលមិនឃើញ មើលឃើញតែតូបរបស់គាត់។

ឈ្មោះ អ៊ុក ស្រីលីបានធ្វើការរិះគន់ទៅអាជ្ញធរស្រុកថា មានការនិយមបក្ខពួកទើបឈានមកដល់វាយខឿនតូបរបស់គាត់ចោល។ លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច បាននិយាយប្រាប់ឲ្យដឹងនៅតូបកំពុងតែវាយចោលនោះថា អាជ្ញាធរបានជួនដំណឹងដល់ម្ចាស់តូបលក់គ្រឿងអលង្ការនោះដែរឲ្យវាយចោលដោយខ្លួនឯង ប៉ុន្តែម្ចាស់តូបមិនព្រមវាយទើបអាជ្ញាធរចុះមកវាយសំណង់នោះចោល។

បើយោងតាមប្រភពផ្សេងមួយបានឲ្យដឹងថា កាលពីដំបូងឡើយម្ចាស់តូប និងម្ចាស់តូបជាអ្នកលក់មាសដូចគ្នាទេ ដែលបានកាច់កុងគ្នាម្ចាស់តូបមួយបាំងសង្ក័សីមិនឲ្យមើលមុខគ្នាឃើញទើបម្ចាស់តូបមួយទៀតដែលមានឈ្មោះ អ៊ុក ស្រីលី រៀបខឿនលយចូលទៅលើផ្លូវសាធារណៈ។

ប៉ុន្តែជាចុងក្រោយម្ចាស់តូបដែលមានឈ្មោះ អ៊ុក ស្រីលី ឲ្យអាជ្ញាធរវាយតូបដែលមានបាំងសង្ក័សីមួយបន្ទះនោះចោលទើបស្មើភាពគ្នា៕

ដកស្រង់ពី៖កោះសន្តិភាព