Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឹង​ឪពុក​កូនស្រី​ហៅ​ទៅ​ផ្តាច់​ពាក្យ ចាក់​គូ​ដណ្តឹង​ប៉ុនប៉ង​ផ្តាច់ជីវិត

  • បោះពុម្ព

ខេត្តកណ្ដាល ៖ មានករណីប៉ុនប៉ងមនុស្សឃាតមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កឡើងដោយបុរសម្នាក់បានប្រើកាំបិតចុងស្រួច ចាក់ទៅលើនារីដែលជាគូដណ្តឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះខឹងឪពុកកូនស្រីហៅរូបគេឲ្យទៅផ្តាច់ពាក្យ នៅសាលាសង្កាត់។

ជនសង្ស័យឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ស្រាក្រឡុក (គេចខ្លួន)។ រីឯជនរងគ្រោះឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិជាមួយគ្នា។ក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាង កូនកាំបិតចុងស្រួច ប្រវែង៩សង់ទីម៉ែត្រ មានប្រឡាក់ឈាម១។

ទាក់ទិនករណីខាងលើនេះ ភាគីខាងជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ អតីតជាគូដណ្តឹងនឹងគ្នា តែដោយសារជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន និងវាយធ្វើបាបនាងជាញឹកញាប់ ជនរងគ្រោះក៏ធ្លាប់បានដាក់ពាក្យប្តឹងរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ដើមមៀនរួចហើយដែរ។ ក្នុងនោះទៀតអាណាព្យាបាលខាងស្រី បានផ្តាច់ពាក្យទៅវិញ តែខាងប្រុសពោលគឺជនសង្ស័យនៅតែមកទាក់ទង នឹងរំខានខាងស្រីរហូត។

លុះមកដល់ថ្ងៃកើតហេតុ ឪពុកជនរងគ្រោះបានឌុបកូនស្រី ទៅហៅជន សង្ស័យអតីតគូដណ្តឹងឲ្យចេញពីផ្ទះ ហើយបានណាត់ជួបគ្នានៅនគរបាលប៉ុស្តិ៍ដើមមៀន ដើម្បីនិយាយគ្នាឲ្យបានដាច់ស្រេច។

លុះតែពេលដើរទៅតា មផ្លូវមិនទាន់ប៉ុស្តិ៍នគរបាលផង ស្រាប់តែជនសង្ស័យដកកូនកាំបិតចុងស្រួច ដែលលាក់ទុកក្នុងចង្កេះ មកចាក់ជនរងគ្រោះពីក្រោយចំក្រោមឆ្អឹងជំនីខាងស្តាំ បណ្តាលឲ្យលិចជ្រៅហូរឈាមយ៉ាងច្រើន និងសន្លប់លែងដឹងខ្លួនដេកដួលនៅដី ភ្លាមនោះជនសង្ស័យបានបោះកាំបិតចោល ហើយក៏រត់គេចខ្លួនបាត់តែម្តងទៅ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើមមៀន សហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ក្រុងតាខ្មៅ បានចុះដល់ នឹងជួយយកជនរងគ្រោះ ទៅកាន់មន្ទីពេទ្យជ័យជំនះដើម្បីសង្គ្រោះបន្ទាន់។ សមត្ថកិច្ចក៏បានដុតដៃដុតជើង បើកការស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព