Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្តរឿង​​សំណុំយក​ប្រាក់​ក្លែងក្លាយ​បង់ថ្លៃ​ផាកពិន័យ​ប៉ូ​លិសចរា​ចរណ៍​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនជាតិនីហ្សេរីយ៉ាម្នាក់ នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ ប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយ និងរក្សាទុកគ្រឿងញៀន(កញ្ឆា)ដោយខុសច្បា ប់ ។

វ៉ៃខ្នោះ ព្រោះយកដុល្លារក្លែងក្លាយ មកបង់ថ្លៃផាកពិន័យចរាចរណ៍ ជនសង្ស័យ ឈ្មោះ ម៉ៃខល អ៊ីរូហ្គោអ៊ិនវ៉ាននីណាយ៉ា (ERUGO NWANNENAYA) ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទាក់ទិនករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១០ នឹង៥០ នាទីថ្ងៃទី៩ ខែវិ ច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានដែកផ្លូវលេខ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចរាចរប្រចាំការគោលដៅនោះ បានធ្វើការឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ប្រគល់ឲ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បន្ទាប់ពីជនបរទេសរូបនោះ បានប្រេីប្រាស់ប្រាក់ដុល្លារក្លែងក្លាយ ដែលសមត្តកិច្ចតម្រូវឲ្យបង់ថ្លៃផាកពិន័យចរាចរបើកបរបញ្ច្រាស ទិស ។

ខណៈពេលកម្លាំងសមត្ថកិច្ចនគរ បាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស ម្រួលចរាចរណ៍លើផ្លូវលេខ៣៧១ និងផ្លូវលេខ២១៧ (ស្ពានដែក) ស្រាប់តែបុរសជនជាតិនីហ្សេរីយ៉ា បានបើករថយន្តមួយរឿងម៉ាកព្រូសពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2BC- 9125 ម្នាក់ឯងបញ្ច្រាស់ទិស ពីកើតមកលិច លើផ្លូវលេខ៣៧១ ទើបធ្វើឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ហៅសួរនាំ ។

ពេលនោះបុរសជនបរទេសក៏បានដកក្រដាស់ប្រាក់ដុល្លារ ១០០ឲ្យសមត្ថកិ ច្ច ដើម្បីធ្វើការផាកពិន័យតាមច្បាប់ ប៉ុន្តែសមត្ថកិច្ចមានការសង្ស័យទៅលើក្រដាស់ប្រាក់ដុល្លារ១០០ នោះ ទំនងជាលុយក្លែងក្លាយ ក៏បានរាយការណ៍ជូនលោកអធិការ នៃអធិកាដ្ឋាននគរបាលខណ្ឌដង្កោ ។

ស្រាប់តែជនសង្ស័យយកលុយនោះហែកចោលទៅលើដី ឃើញដូច្នោះកម្លាំងសមត្ថកិច្ចក៏បានចុះ ទៅជួយអន្តរាគមន៍ នឹងឃាត់ខ្លួនជនសង្ស័យ រួចបានឆែកឆេរក្នុងរថយន្តរកឃើញកញ្ឆាចំនួន១ថង់តូចទៀត ទើបសមត្ថកិច្ចនាំទាំងមនុស្ស នឹងវត្ថុតាងទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព