Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​ទឹកជំនន់​ស្រក អ្នកទោស​ត្រូវ​ដឹក​បញ្ជូន​ត្រឡប់​មក​វិញ

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ ក្រោយទឹកជំនន់ស្រកត្រូវបានបញ្ជូនអ្នកទោសមកដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យនៅពេលជម្លៀសដាក់ពន្ធនាគារចំនួន៤ខេត្តដែលដឹកដាក់វិញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកឧត្តមអគារនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយាមនជ័យបានប្រាប់ថា អ្នកដែលត្រូវបានជម្លៀសទៅផ្ញើពន្ធនាគារ៤ខេត្តត្រូវបញ្ជូនមកវិញហើយក៏មានវត្តមានឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃបានដឹកនាំមន្ត្រីអនុរក្សដើម្បីដឹកជញ្ជូនដាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យនៅពេលទឹកស្រកអស់។

លោកបានបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កន្លងទៅដោយស្ថានភាពទឹកជំនន់បានជនលិចពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលមានអាចដាក់អ្នកទោសបានហើយជាការណែនាំពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារបានសម្រេចបញ្ជូនអ្នកទោសជាងពាន់ និងស្រីជិតមួយរយនាក់ទៅដាក់នៅពន្ធនាគារចំនួន៤ខេត្តមាន ពន្ធនាគារខេត្តសៀមរាប ពន្ធនាគារខេត្តឧត្តរមានជ័យ ពន្ធនាគារខេត្តកំពង់ធំ និងពន្ធនាគារត្រពាំងប្លង់ខេត្តត្បូងឃ្មុំ។

លោកឧត្តមអគានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានបញ្ជាក់ថា ក្រោយដែលទឹកជំនន់ត្រូវបានស្រកអស់ក្នុងពន្ធនាគារខេត្តបន្ទាយមាន និងបរិវេណហើយមន្ត្រីអនុរក្សបានធ្វើការសម្អាតក្នុងពន្ធនាគារដើម្បីឲ្យមានផាសុកភាព ហើយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានឲ្យដឹកជញ្ចូនអ្នកទោសត្រឡប់មកដាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យវិញ។

ដែលដឹកតាមដំណាក់គឺ ដឹកជញ្ជូនតាមរថយន្តក្រុងពីដឹកចេញមកដល់ដំបូងនៅម៉ោង៩ព្រឹកអ្នកទោសដឹកចេញពីពន្ធនាគារខេត្តសៀមរាប ហើយបន្តដឹកមកពីពន្ធនាគារខេត្តឧត្តរមានជ័យ និងពន្ធនាគារខេត្តកំពង់ធំអាចអំឡុងម៉ោង៣រសៀលមកដល់ ដែលដឹកមកពីពន្ធនាគារត្រពាំងប្លុងខេត្តត្បូងឃ្មុំ ដឹកឲ្យអស់ថ្ងៃនេះ។

កោតសសើរចំពោះកងកម្លាំងនគរបាលកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអនុរក្សពន្ធនាគារខេត្ត ដែលបានការពារសុវត្ថិភាពរហូតដឹកអ្នកទោសដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យបានរួចរាល់និងសុវត្ថិភាពល្អ៕

ដកស្រង់ពី៖កោះសន្តិភាព