Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ខណ្ឌ​ច្បារ​អំពៅ​ឃាត់ខ្លួន​១៤​នាក់ នឹកឃើញ​មាន់​ជល់​១​ក្បាល​សម្លាប់​ប៉ូ​លី​ស​ហ្វី​លី​ពី​ន​ម្នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ ចាក់ភ្នាល់ជាល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនអ្នកលេងជល់មាន់បានចំនួន ១៤នាក់ ។

ពាក់ព័ន្ធនឹកការបង្ក្រាបនេះ គេនឹកឃើញ មាន់ជល់១ក្បាល សម្លាប់ប៉ូលីសហ្វីលីពីនម្នាក់ នៅពេលចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់មួយ នៅក្នុងប្រទេសហ្វីលីពីន ។សូមជម្រាបថា សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការចុះបង្ក្រាបកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចដីឡូត៍គ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ និងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនីតិវិធីច្បាប់ ។

អ្នកលេងជល់មាន់បាន ទាំង១៤នាក់ រួមមាន ៖១-ឈ្មោះ យូ លិញ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ២-ឈ្មោះយ៉ា សុភិន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចុង ព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ៣-ឈ្មោះឡេង រតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ។ ៤-ឈ្មោះជ គង់ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិ ខ្មែរ មុខរបរ លក់ដូរ។

៥-ឈ្មោះសាន ពិនណា ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ទឹកសុទ្ធ។ ៦-ឈ្មោះមុត ចាន់ដារ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី។ ៧-ឈ្មោះជា កក្កដា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់។ ៨-ឈ្មោះអឿនសុវណ្ណ ភេទប្រុ អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន។ ៩-ឈ្មោះសំ សំអឿន ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន។ ១០-ឈ្មោះម៉ៅ ណារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន។ ១១-ឈ្មោះឈាង គឹមហៃ ភេទប្រុស អាយុ ៥១ឆ្នាំ ជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់។

(ទាំង០៦នាក់ ស្នាក់នៅភូមិតាងៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ)។ ១២-ឈ្មោះថន ភារៈ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន។ ១៣-ឈ្មោះភឿន សុភ័ស ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់។ ១៤-ឈ្មោះអែម គន្ធា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ មុខរបរលក់ត្រីងៀត។ ដកហូតបានវត្ថុតាង រួមមាន ៖ មាន់ជល់០៤ក្បាល(រស់), កន្ត្រក ដាក់មាន់ជល់០២, ជញ្ជីងថ្លឹង០១គ្រឿង, ខ្នាយដែក០៧គូ និងស្កុតរុំខ្នាយមាន់១០ដុំ ។

ខ្នាយដែក ដែលអ្នកលេងល់មាន់ យករុំលើខ្នាយមាន់នេះហើយ នឹកឃើញដល់ មាន់ជល់១ក្បាលអាចសម្លាប់ប៉ូលីសហ្វីលីពីនម្នាក់ ក្នុងអំឡុងពេលឆ្មក់ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់មួយ ដោយចៃដន្យ បានមុតនឹងខ្នាយដែកស្រួច មុតត្រូវចំជើងរបស់គាត់ ដាច់សរសៃឈាមស្លាប់ភ្លាមតែម្តង ។

គ្រោះថ្នាក់ចៃដន្យនេះ បានកើតឡើងប៉ូលីសហ្វីលីពីនម្នាក់នេះ គឺកាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ២០២០ នៅភាគខាងជើងខេត្តសាម៉ា ប្រទេសហ្វីលីពីន ពេលដែលអនុសេនីយ៍ឯក Christian Bolok (ប៉ូលីសហ្វីលីពីនដែលស្លាប់) បានរើសយកមាន់ជល់០១ក្បាល ប្រមូលទុកជាភស្តុតាង នៅក្នុងការបង្ក្រាបខាងលើនេះ ស្រាប់តែមុតនឹងខ្នាយស្រួចនេះ គឺចាក់ចំសរសៃឈាមនៅភ្លៅខាងឆ្វេងរបស់គាត់តែម្តង ហើយគាត់បានដាច់ខ្យល់ស្លាប់ភ្លាមៗ គួរអោយអាណោចអធ័ម ។

បើតាមរបាយការណ៍របស់ប៉ូលីសខេត្តសាម៉ា បានអោយដឹងថា ការឆ្មក់ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ខុសច្បាប់មួយកន្លែង ដឹកនាំលោកអនុសេនីយ៍ឯក Christian Bolok ។ ជាលទ្ធិផលកម្លាំងប៉ូលិសបានឃាត់ខ្លួនមនុស្ស ៣នាក់ រឹបអូសយកបានមាន់ជល់ ២ក្បាល ព្រមជាមួយនឹងខ្នាយ(ត)លោហៈ ចំនួន០២ឈុត ទ្រុងមាន់ចំនួន០៧ និងប្រាក់ហ្វីលីពីន ចំនួន៥៥០ PHP (ស្មើនឹងលុយខ្មែរ ៤៥,៧០០រៀល) ជាប្រាក់ភ្នាល់ ។ ប៉ូលីសក៏បានកំណត់អត្តសញ្ញាណ ជនសង្ស័យ០៣នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួន ផងដែរ ។

ល្បែងបញ្ជល់មាន់ ឬប្រជាជនហ្វីលីពីនហៅថា Tupada គឺជាកីឡាបក្សី ដ៏ពេញនិយមមួយ នៅក្នុងប្រទេសនេះ ដែលមានចាក់ប្រាក់ភ្នាល់គ្នាទៅលើលទ្ធផល នៃការប្រយុទ្ធគ្នា រវាងបក្សី ២ក្បាល ប្រដាប់ដោយខ្នាយមាន់ និងខ្នាយលោហៈដែលគេដាក់បន្ថែមលើខ្នាយមាន់ ។ កីឡាដ៍សាហាវនេះ ត្រូវបានអាជ្ញាធរប្រទេសហ្វីលីពីនហាមឃាត់ ក្នុងកំឡុងពេលមានជំងឺរាតត្បាតឆ្លងថែមទៀតនោះ គឺត្រូវហាមដាច់ខាត ដើម្បីការពារហ្វូងមនុស្សពីការប្រមូលផ្តុំគ្នា ។

នៅក្នុងខែសីហា កន្លងទៅ អាជ្ញាធរខេត្តសាម៉ាភាគខាងជើង ក៏បានចេញសេចក្តីព្រមានរួចហើយចំពោះការលេងបញ្ជល់មាន់ខុសច្បាប់ទាំងអស់ បន្ទាប់ពីមានមនុស្ស ៤នាក់ នៅក្នុងការប្រមូលផ្តុំគ្នាលេងបញ្ជល់មាន់ បានធ្វើតេស្ត រកឃើញឆ្លងវីរុស កូវីដ-១៩ ។

មុនពេលមានវិបត្ដិ COVID-19 រាតត្បាត ក្នុងប្រទេសហ្វីលីពីន កីឡាបក្សីនេះ ត្រូវបានអនុញ្ញាតអោយលេង តែនៅក្នុងកន្លែងដែលមានច្បាប់តែប៉ុណ្ណោះ ក្នុងអំឡុងពេលថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកស្របច្បាប់ និងក្នុងអំឡុងពេល មានពិធីបុណ្យក្នុងស្រុក មិនឲ្យលើសពី ០៣ថ្ងៃ ឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព