Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាប់សម្លាប់កូនប្រុស ៩ពូថៅ រួចយកសព ទម្លាក់ចូលអណ្តូងទឹក ខឹងទារលុយ ១០ម៉ឺនរៀល ទៅលេងបុណ្យអុំទូក

  • បោះពុម្ព

ត្បូងឃ្មុំ៖ អំពើឃាតកម្ម ដ៏សាហាវមួយ បានកើតឡើង ក្រោយពីបុរសជាឪពុក បានទាញពូថៅ កាប់កូន ប្រុសខ្លួនឯង ចំនួន៩ពូថៅ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុ រួចយកសព ទៅទម្លាក់ចូល នៅក្នុងអណ្តូងទឹក ដោយសារ ទំនាស់ពាក្យសម្តី ក្រោយពេលដែល ជនរងគ្រោះ ជាកូនសុំលុយ ចំនួន១០ម៉ឺនរៀល ដើម្បីទៅលេង បុណ្យអុំទូកនៅ រាជធានីភ្នំពេញ។

អំពើឃាតកម្ម ដ៏គួរឲ្យតក់ស្លុតមួយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១៥នាទី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិមាន់ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវឪពុករបស់ខ្លួន កាប់ចំនួន៩ពូថៅ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាមខាងលើនេះ ឈ្មោះ មឿន ក្លេ អាយុ ២២ ឆ្នាំ ។ ដោយឡែក ជនបង្កជាឪពុក ឈ្មោះ សោម មឿន អាយុ ៤២ឆ្នាំ ហើយពួកគេ ទាំងពីរនាក់ រស់នៅជាមួយគ្នា ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយមានអំពើឃាតកម្ម ខាងលើនេះ កើតឡើងភ្លាម ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាឲ្យ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ ស្រុក ត្បូងឃ្មុំ ចុះទៅអន្តរាគមន៍ ហើយបើកការ ស្រាវជ្រាវជាបន្ទាន់ រហូតឈាន ទៅដល់ការចាប់ខ្លួន ជនបង្កជាឪពុក ក្រោយកើតហេតុនោះ។

ជុំវិញអំពើ ឃាតកម្មនេះដែរ ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ជនបង្កនិងជនរងគ្រោះ តែងតែមានទំនាស់ ជាមួយគ្នា ហើយមុនឈានទៅដល់ រឿងនេះកើតឡើង ជនរងគ្រោះ ជាកូនបានសុំលុយឪពុក ចំនួន ១០ម៉ឺនរៀល ដើម្បីធ្វើដំណើរ ទៅលេងបុណ្យអុំទូក ក្នុងរាជធានីភ្នំពេញ ស្រាប់តែ ឪពុកមិនឲ្យ ក៏កើតជាទំនាស់ ពាក្យសម្តី រហូតឪពុករត់ទៅយកពូថៅ កាប់ទៅលើ កូនខ្លួនឯងទាំងកំហឹង ចំនួន៩ពូថៅ ស្លាប់នៅក្នុងថ្លុកឈាម តែម្តងទៅ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ក្រោយកាប់សម្លាប់កូន ប្រុសខ្លួនឯងហើយ ជនសង្ស័យបានយកសព ទៅទម្លាក់ ចូលនៅក្នុងអណ្តូងទឹក រួចយកដើមចេក ទៅទម្លាក់គ្របពីលើសពទៀត។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការឃុំខ្លួន និងសាកសួរបន្តទៀត នៅអធិការដ្ឋាន នគរបាល ស្រុកមេមត់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាកា រចាត់ការតាមផ្លូវច្បាប់៕