Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ល្មើសច្បាប់​៣​គ្រឿង សមត្ថកិច្ច​ឃាត់​ចាប់​បាន​ពីរ​គ្រឿង

  • បោះពុម្ព

ខេត្តកំពង់ធំ ៖ រថយន្តសាំយ៉ុងដឹកឈើប្រណីត៣គ្រឿង ត្រូវបានកម្លាំងឧទ្យាននុរក្ស ស្ទាក់ចាប់បានពីរគ្រឿង រត់រួចមួយគ្រឿងកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្បែរព្រៃឡង់ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកឈើខាងលើនោះត្រូវបានគេស្គាល់ថា ជារបស់លោក រី ថន និងលោក អួក ដែលជាមេឈ្មួញរកស៊ី ទិញលក់បទល្មើសព្រៃឈើខុសច្បាប់ដ៏ល្បីនៅភូមិដងក្ដារ ឃុំក្រយា(ឃុំក្រយៀ) ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជាក់ស្ដែងនៅកើតហេតុ ដោយទទួលបានព័ត៌សម្ងាត់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានបញ្ជាឲ្យកម្លាំងឧទ្យាននុរក្ស ស្នាក់ការព្រះអាទិត្យ ដឹកនាំដោយលោក ជិន ជីង បានស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកបទល្មើសពីរគ្រឿង មួយពាក់ស្លាកលេខ ភ្នំពេញ 2BF-8443 ពណ៌លឿង និងមួយគ្រឿងទៀតរថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ 2AF-7491 ដឹកឈើល្មើសច្បាប់ ប្រភេទសុក្រំ ចេញពីចំណុចភូមិពោធិ៍រោង ឃុំសុខចិត្ត ស្រុកសណ្ដាន់ខេត្តកំពង់ធំ កាត់តាមផ្លូវចម្ការកៅឆ្ពោះទៅស្រុកសន្ទុក នៅពេលកំពុងធ្វើដំណើរមកដល់ចំណុចចម្ការកៅស៊ូទំរីង ក៏ត្រូវកម្លាំងឧទ្យាននុរក្ស ស្ទាក់ចាប់បានពីគ្រឿង ធ្វើឲ្យម្ចាស់ភ័យចុះរត់គេចខ្លួនបាត់ស្រមោលអស់ ចំណែករថយន្ត១គ្រឿងទៀតដឹងខ្លួនទាន់ បើករត់គេចខ្លួចរួច។

លោក ជិន ជីន អនុប្រធានឧទ្យាននុរក្ស ស្នាក់ការព្រះអាទិត្យប្រាប់ថា រថយន្តសាំយ៉ុងទាំងពីរគ្រឿងនេះប្រហែលជារបស់លោក រី ថន រស់នៅភូមិដងក្ដារ ឃុំក្រយារ ស្រុកសន្ទុក។ ក្រោយពីបង្ក្រាបបាន រថយន្តល្មើសច្បាប់ទាំងពីរគ្រឿង និងវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នាក់ការព្រះអាទិត្យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព