Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការចុះបង្ក្រាបផ្ទាល់ ករណី​គ្រឿងញៀន នៅប៉ៃលិន ឃាត់ ៤នាក់ ថ្នាំញៀនជាច្រើន

  • បោះពុម្ព

ខេត្តប៉ៃលិន៖ មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ១ក្រុម ត្រូវបានស្នងការខេត្ត ដឹកនាំបញ្ជាកម្លាំងផ្ទាល់ ចូលចាប់បាន ៥នាក់ និងវត្ថុតាងថ្នាំញៀនជាច្រើនទៀត។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅក្បែរស្ពានថ្ម ( ស្ពានតារស់) ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងសកម្មភាពបង្ក្រាបករណីគ្រឿងញៀននេះ ក្រៅពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ក៏មានការចូលរួមប្រតិបត្តិការពីលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន និងលោកវរសេនីយ៍ត្រី សេង ចិន្តា អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀន ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា។

ក្នុងជនសង្ស័យទាំង ០៤នាក់នោះ មានស្រី ម្នាក់។ ប៉ូលិស ដកហូតសម្ភារៈវត្ថុតាង រួមមាន៖ ១- ម្សៅក្រាមសថ្លា សង្ស័យជាម៉ាទឹកកកសរុបចំនួន ១៩កញ្ចប់តូច ២- កាំបិតវែងចំនួន ០៤ដើម ៣- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ៤- ដែកកេះចំនួន ០៩ដើម ៥- ម្សៅរំសេវផ្ទុះចំនួន ១ដប ៦- ថង់ប្លាស្ទិក សម្រាប់វេចខ្ចប់ ចំនួន ០១ដុំ ៧- ទូរស័ព្ទដៃចំនួន ០២គ្រឿង។

ក្រោយឃាត់ខ្លួន ប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀន បាននាំខ្លួនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព