Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឪពុក​ម្ដាយ​ពិតជា​ខ្លោចផ្សារ​ខ្លាំង​ណាស់ ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្មេងប្រុសអាយុប្រមាណ១២ឆ្នាំម្នាក់ បាននាំគ្នាទៅលេងទឹក ហើយបានលង់លិចបាត់ក្នុងទន្លេអស់ពេលជាច្រើនម៉ោង ត្រូវក្រុមគ្រួសារជួលជនជាតិឥស្លាមក្នុងតម្លៃ១ពាន់ដុល្លារ ងូតរាវរកឃើញ និងនាំគ្នាទ្រហោយំយ៉ាងសោកសៅជាទីបំផុត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចច្រាំងទន្លេ នៅក្បាលជ្រោយចង្វារ មុខសណ្ឋាគារសុខា ក្នុង ភូមិទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ក្មេងប្រុសរូបនោះត្រូវបានក្រុមគ្រួសារឲ្យដឹងថា ឈ្មោះ ផល្លី តារារាជ ហៅវិទូ អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាសាកួរ៉ា ក្បាលជ្រោយចង្វារ ស្នាក់នៅក្បែរកន្លែងកើតហេតុ។

តាមព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសបានលង់ទឹកលិចបាត់រកសពពុំឃើញតាំងពីវេលាម៉ោង១២ថ្ងៃត្រង់ ខណៈពេលដែលក្មេងរូបនោះរួមជាមួយក្មេងប្រុសម្នាក់ទៀត លោតទឹកហែលលេងនៅក្បាលជ្រោយចង្វារ មុខព្រះបរមរាជវាំងក្បែរសណ្ឋាគាសុខា។តាមព័ត៌មានបានឲ្យដឹងទៀតថា បន្ទាប់លិចបាត់ក្មេងម្នាក់ក៏បានទៅប្រាប់ក្រុមគ្រួសារក៏បាននាំគ្នារាវរកអស់ជាច្រើនរកពុំឃើញ ព្រមទាំងជួលជនជាតិឥស្លាមងូតរកក្នុងតម្លៃ១ពាន់ដុល្លារ ហើយក៏បានរាវរកឃើញនៅវេលាម៉ោងប្រមាណ៤ និង២០នាទី ល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

បន្ទាប់ពីប្រទះសពកូនឪពុក និងម្តាយក៏យំស្រែក និងអាល័យកូនដែលបានស្លាប់ទាំងវ័យក្មេងបែបនេះ។ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃនៅឈាបនដ្ឋាន វត្តប្រជុំសារគរ៕

ដកស្រង់ពី៖កោះសន្តិភាព