Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសចំណាស់​ម្នាក់​ទៅ​មើល​មង​នៅ​វាល​ស្រែ ជួបគ្រោះអកុសល​

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់ម្នាក់ស្រវឹងស្រាដើរទៅមើល.មង ក៏លង់ទឹកជម្រៅកន្លះម៉ែត្រ បណ្តាលឱ្យបាត់បង់ជីវិត ហើយត្រូវបានអ្នកឃ្វាលក្របីប្រទះឃើញសពកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មានចម្ងាយប្រមាណជាង៤០០ម៉ែត្រខាងត្បូងភូមិបន្ទាត់បោះ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះដែលលង់ទឹកបាត់បង់ជីវិតខាងលើឈ្មោះ អឿ អម ភេទប្រុស អាយុ៦០ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ តាមសំដីសាច់ញាតិរបស់ជនរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានទៅមើលមងដាក់ត្រីនៅវាលស្រែ ហើយមិនបានចាប់អារម្មណ៍នោះទេ ព្រោះសព្វមួយដងជនរងគ្រោះទៅមើលមងដាក់ត្រីនៅវេលាម៉ោង៩ទៅម៉ោង១០ ទើបត្រឡប់មកដល់ផ្ទះ ។

លុះនៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានអ្នកឃ្វាលក្របីនៅជិតខាងប្រទះឃើញជនរងគ្រោះបានលង់ទឹក បណ្តាលឱ្យបាត់បង់ជីវិត ហើយក៏បង្កការភ្ញាក់ផ្អើលនាំគ្នាទៅមើល និងរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យតែម្តង។

មន្ត្រីនគរបាលប៉ុស្តិ៍បុស្បូវបានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីអ្នកឃ្វាលក្របីថាបានប្រទះឃើញសពជនរងគ្រោះម្នាក់នៅក្នុងទឹកវាលស្រែរួចហើយ មន្ត្រីជំនាញបានចុះទៅពិនិត្យឃើញថា ជនរងគ្រោះបានស្រវឹងស្រាចុះទៅមើលមង ហើយក៏ដួលផ្កាប់មុខទៅទឹកវាលស្រែជម្រៅជាងកន្លះម៉ែត្រ បណ្តាលឱ្យលង់ទឹកបាត់បង់ជីវិតប្រហែលជាវេលាម៉ោង៧ព្រឹក ហើយត្រូវបានអ្នកឃ្វាលក្របីប្រទះឃើញនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២ ធ្នូ ឆ្នាំ២០២០ តែម្តង ។ ក្រោយពីពិនិត្យរួច មន្ត្រីជំនាញបានប្រគល់សពជនរងគ្រោះជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព