Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្តាយ​ឪពុក​ទៅ​បាច​ត្រី​ផ្ញើ​កូន​នឹង​ម្តាយ​ចាស់ ត្រឡប់​មក​វិញ​កូន​លង់ទឹក​ស្លាប់​ទាំង​៣​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅស្រះទឹកខាងជើងវត្តអណ្តោត ចម្ងាយ២០០ម៉ែត្រ ក្នុងឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ដោយមានក្មេង៣នាក់បានលង់ទឹកស្លាប់ ខណៈដែលម្ដាយឪពុកទៅបាចត្រី ហើយបានផ្ញើកូននឹងម្ដាយចាស់។សពកុមារទាំង០៣នាក់មានឈ្មោះ ១.ឈ្មោះ យ៉ិត ហេង ភេទប្រុស អាយុ៤ឆ្នាំ ២.ឈ្មោះ យ៉ិត កញ្ញា ភេទស្រី អាយុ៤ឆ្នាំ (ជាកូនភ្លោះ) និងទី៣.ឈ្មោះ យ៉ិត ហ័ន ភេទប្រុស អាយុ២ឆ្នាំ ដែលមានម្តាយឈ្មោះ យួង អិត អាយុ៣១ឆ្នាំ និងឪពុកឈ្មោះ មាស លីម អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

បើយោងតាមការបញ្ជាក់ពីម្តាយកុមាររងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានផ្ញើកូនទាំងបីនាក់ឲ្យម្តាយដែលមានវ័យចាស់ជរាមើលផង ហើយគាត់ក៏នាំគ្នាទៅបាចត្រី។

លុះដល់ពេលរសៀលត្រឡប់មកផ្ទះវិញ គាត់សួរម្តាយគាត់រកកូនៗរបស់គាត់ទាំងបី តែមិនឃើញពួកគេក៏នាំគ្នាដើររក ក៏ប្រទះឃើញខោអាវនៅមាត់ស្រះទឹកខាងជើងវត្តអណ្តោត ចម្ងាយប្រហែល២០០ម៉ែត្រ ក៏នាំគ្នាចុះរាវរកក៏បានប្រទះឃើញសពក្មេងទាំងបីនាក់លង់ទឹកស្រះស្លាប់បាត់ទៅហើយ។

នៅពេលទទួលព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយគ្រូពេទ្យចុះទៅពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពជាបន្ទាន់ ឃើញថាសពក្មេងទាំងបី មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបសន្និដ្ឋានថា ក្មេងទាំង០៣នាក់ស្លាប់ដោយសារលង់ទឹក មិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។

ពិនិត្យចប់សព្វគ្រប់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពកុមារទាំងបីនាក់នេះជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព